ព្រះត្រៃបិដក ភាគ ០៧

ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​គួរ​ប្រើប្រាស់​នូវ​កប្បិយ​ភូមិ​ ​ដែល​សង្ឃ​សន្មត​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​កប្បិយ​ភូមិ​បី​យ៉ាង​ ​គឺ​ឧស្សាវ​នន្តិ​កា​(​១​)​ ​១​ ​គោ​និសា​ទិ​កា​(​២​)​ ​១​ ​គហបតិ​កា​(​៣​)​ ​១​។​ ​សម័យ​នោះ​ឯង​ ​យសោ​ជ​ភិក្ខុ​ដ៏​មាន​អាយុ​ ​មាន​ជម្ងឺ​។​ ​មនុស្ស​ទាំងឡាយ​នាំ​ភេសជ្ជៈ​ ​ដើម្បី​ប្រយោជន៍​ដល់​លោក​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ដាក់​ទុក​ភេសជ្ជៈ​ទាំងនោះ​ក្រៅ​ ​(​លំនៅ​)​។​ ​សត្វ​តូច​ៗ​ ​(​មាន​កណ្តុរ​)​ ​ជាដើម​ ​ទំពាស៊ី​ខ្លះ​ ​ពួក​ចោរលួច​យក​ទៅ​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​
​(​១​)​ ​អដ្ឋកថា​ ​កប្បិយ​កុដិ​ ​ដែល​សង្ឃ​សូត្រ​ព្រមគ្នា​ថា​ ​ក​ប្បិ​យកុដឹ​ ​ក​រោម​ ​យើង​ទាំងឡាយ​ ​ធ្វើ​កប្បិយ​កុដិ​ដូច្នេះ​ ​បីដង​ ​ហើយ​កសាង​ឡើង​ ​ឈ្មោះថា​ ​ឧស្សាវ​នន្តិ​កា​។​ ​(​២​)​ ​ខ្ទម​តូច​ ​ឬ​រោង​តូច​ ​ដែល​ចាស់​ ​គ្រាំគ្រា​ ​ដូច​រោងគោ​ ​គួរ​ជា​កប្បិយ​កុដិ​បាន​ ​ឈ្មោះថា​ ​គោ​និសា​ទិ​កា​ ​ៗ​មាន​ពីរ​យ៉ាងគឺ​ ​សេនាសនៈ​ ​ដែល​គ្មាន​របង​ ​ឬ​ជញ្ជាំង​ ​ឈ្មោះថា​ ​អារាម​គោ​និសា​ទិ​កា១​ ​សេនាសនៈ​ទាំងអស់​ ​ដែល​មាន​របង​ ​ឬ​ជញ្ជាំង​ខ្លះ​ក្តី​ ​មិន​មាន​ខ្លះ​ក្តី​ ​ឈ្មោះថា​ ​វិហារ​គោ​និសា​ទិ​កា១​។​ ​(​៣​)​ ​មនុស្ស​ទាំងឡាយ​ ​កសាង​អាវាស​ហើយ​ ​គេ​និយាយ​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​ ​ប្រើប្រាស់​នូវ​ ​(​កប្បិយ​កុដិ​)​ ​នេះ​ចុះ​ ​កប្បិយ​កុដិ​នេះ​ ​ឈ្មោះថា​ ​គហបតិ​កា​។​
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636830114690217476
ទៅកាន់ទំព័រ៖