ព្រះត្រៃបិដក ភាគ ០៧

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​អ្នក​ទាំងឡាយ​ប្រើប្រាស់​នូវ​កប្បិយ​ភូមិ​ ​ដែល​សង្ឃ​សន្មត​ឲ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​កប្បិយ​ភូមិ៤យ៉ាងគឺ​ ​ឧស្សាវ​នន្តិ​កា១​ ​គោ​និសា​ទិ​កា១​ ​គហបតិ​កា១​ ​សម្មតិ​កា​(​១​)​ ​១​។​
 ​[​១៣១​]​ ​សម័យ​នោះ​ឯង​ ​មេ​ណ្ឌ​ក​គហបតិ​នៅ​អាស្រ័យ​ក្នុង​ក្រុង​ភទ្ទិ​យៈ​។​ ​សេដ្ឋី​នោះ​ ​មាន​ឥទ្ធានុភាព​ខាង​ឯ​កក់​ជំរះ​នូវ​សីស​ ​(​ក្បាល​)​ ​រួច​ប្រើ​គេ​ឲ្យ​បោស​ជង្រុកស្រូវ​ ​ហើយ​ទើប​អង្គុយ​ខាងក្រៅ​ទ្វារ​។​ ​ធារស្រូវ​ក៏​ស្រាប់តែ​ធ្លាក់ចុះ​មក​អំពី​អាកាស​ ​ពេញទាំង​ជង្រុក​។​ ​ឯ​ភរិយា​ ​(​របស់​សេដ្ឋី​នោះ​)​ ​មាន​ឥទ្ធានុភាព​ខាង​ឯ​ចូល​ទៅ​អង្គុយ​ជិត​ថាស​មួយ​ ​មាន​ចំណុះ​មួយ​អាឡ្ហក​(​២​)​ ​និង​ថាស​មួយ​ ​សម្រាប់​ដាក់​សម្ល​ ​និង​ម្ហូបក្រៀម​ ​ហើយ​អង្គាស​នូវ​បុរស​ ​ជា​ទាសកម្មករ​ដោយ​ភត្ត​។​ ​បើ​សេដ្ឋី​ភរិយា​មិនទាន់​ក្រោក​ឡើង​ ​ភត្ត​នោះ​ក៏​មិន​ចេះ​អស់​ទៅ​។​ ​កូនប្រុស​ ​(​របស់​សេដ្ឋី​នោះ​)​ ​មាន​ឥទ្ធានុភាព​ ​ខាង​ឯ​កាន់​យក​ថង់​មាន​ចំណុះ​មួយ​ពាន់​ ​(​កហាបណៈ​)​ ​ហើយ​ឲ្យរង្វាន់​ដល់​បុរស​ ​ជា​ទាសកម្មករ​អស់​ប្រាំមួយ​ខែ​។​ ​បើ​ថង់​នៅតែ​ក្នុង​ដៃ​របស់​
​(​១​)​ ​កុដិ​ ​ដែល​សង្ឃប្រកាស​ដោយ​ញត្តិទុតិយកម្ម​ ​សន្មត​ឲ្យ​ជា​កប្បិយ​កុដិ​ ​ហៅថា​ ​សម្មតិ​កា​។​ ​(​២​)​ ​បួន​នាឡិ​ ​ជាមួយ​អាឡ្ហក​។​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636830115129112580
ទៅកាន់ទំព័រ៖