ព្រះត្រៃបិដក ភាគ ០៧
សេដ្ឋីបុត្តនោះដរាបណា រង្វាន់នោះ ក៏មិនចេះអស់ទៅដរាបនោះ។ កូនប្រសាស្រី (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯមុខការចូលទៅអង្គុយជិតកញ្ជើមួយ មានចំណុះ៤ទោណ
(១) ហើយឲ្យភត្តដល់បុរស ជាទាសកម្មករ អស់ប្រាំមួយខែ។ បើកូនប្រសាស្រីរបស់សេដ្ឋីនោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅ ដរាបនោះ។ ខ្ញុំប្រុស (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯមុខការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាច់បំណះប្រាំពីរបែកចេញទៅ។ ព្រះបាទមាគធសេនិយពិម្ពិសារ បានឮដំណឹងថា មេណ្ឌកគហបតិនៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) ថាមាន ឥទ្ធានុភាព ខាងឯកក់ជំរះនូវសីសៈ រួចប្រើគេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយខាងក្រៅទ្វារ ធារស្រូវក៏ធ្លាក់ចុះមកពីអាកាស ពេញទាំងជង្រុកបាន ភរិយារបស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯចូលទៅអង្គុយជិតថាសមួយ មានចំណុះមួយអាឡ្ហក និងថាសមួយ សម្រាប់ដាក់សម្ល និងម្ហូបក្រៀម ហើយអង្គាសនូវបុរស ជាទាសកម្មករដោយភត្ត បើសេដ្ឋីភរិយានោះ មិនទាន់ក្រោកឡើង ដរាបណា ភត្តនោះក៏មិនចេះអស់ទៅ ដរាបនោះ កូនប្រុសរបស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯកាន់យកថង់មាន
(១) បួនអាឡ្ហក ជាមួយទោណ គឺ១៦នាឡិ
ID: 636830115552586801
ទៅកាន់ទំព័រ៖