ព្រះត្រៃបិដក ភាគ ០៧
ចំណុះមួយពាន់កហាបណៈ ហើយឲ្យរង្វាន់ដល់បុរស ជាទាសកម្មករអស់ប្រាំមួយខែ បើថង់នៅតែក្នុងដៃរបស់សេដ្ឋីបុត្តនោះដរាបណា រង្វាន់នោះ ក៏មិនចេះអស់ទៅដរាបនោះ កូនប្រសាស្រីរបស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯចូលទៅអង្គុយជិតកញ្ជើមួយ មានចំណុះ៤ទោណ ហើយឲ្យភត្តដល់បុរស ជាទាសកម្មករ អស់ប្រាំមួយខែ បើកូនប្រសាស្រីសេដ្ឋីនោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅ ដរាបនោះ ខ្ញុំប្រុស របស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាច់បំណះប្រាំពីរបែកចេញទៅ។ ទើបព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ហៅនូវសព្វត្ថកមហាមាត្យ
(១) ម្នាក់មក ហើយទ្រង់មានព្រះឱង្ការថា នែនាយ ឮថាមេណ្ឌកគហបតិ នៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) មានឥទ្ធានុភាព ខាងឯកក់ជំរះនូវសីសៈ រួចប្រើគេឲ្យបោសជង្រុកស្រូវ ហើយអង្គុយខាងក្រៅទ្វារ ធារស្រូវស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញទាំងជង្រុក។បេ។ ខ្ញុំប្រុសរបស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាចម៍បំណះប្រាំពីរបែកចេញទៅ នែនាយ អ្នកចូរទៅឲ្យដឹងការ (បើ) អ្នកឃើញហើយ ដូចជាយើងឃើញ ខ្លួនឯងដែរ។ មហាមាត្យនោះទទួលព្រះរាជឱង្ការនៃព្រះបាទមាគធសេនិយពិម្ពិសារ
(១) អមាត្យ អ្នកសម្រេចរាជការទាំងអស់។
ID: 636830115932538533
ទៅកាន់ទំព័រ៖