ព្រះត្រៃបិដក ភាគ ០៧
ដោយពាក្យដូច្នេះថា យ៉ាងហ្នឹងហើយ ព្រះសម្មតិទេព ហើយត្រាច់សំដៅទៅកាន់ក្រុងភទ្ទិយៈ តាមលំដាប់ ជាមួយនឹងសេនាមានអង្គ៤ ចូលទៅរកមេណ្ឌកគហបតិ លុះចូលទៅដល់ហើយ ទើបនិយាយនឹងមេណ្ឌកគហបតិថា នែគហបតិ យើងនេះឯង ព្រះរាជាទ្រង់ត្រាស់បង្គាប់មកថា ម្នាលនាយ ឮថាមេណ្ឌកគហបតិ នៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) មានឥទ្ធានុភាព ខាងឯកក់ជំរះនូវសីសៈ រួចប្រើគេឲ្យបោសជង្រុកស្រូវ ហើយអង្គុយខាងក្រៅទ្វារ ធារស្រូវក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញទាំងជង្រុក។បេ។ ខ្ញុំប្រុសរបស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯកិច្ចការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាចម៍បំណះប្រាំពីរបែកចេញទៅ នែនាយ អ្នកចូរទៅឲ្យដឹងការ (បើ) អ្នកឃើញហើយ ដូចជាយើងឃើញ ខ្លួនឯងដែរ ម្នាលគហបតិ ឥឡូវនេះ យើងចង់ឃើញឥទ្ធានុភាពរបស់អ្នក។ គ្រានោះ មេណ្ឌកគហបតិ កក់ជំរះនូវសីសៈ រួចប្រើគេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយខាងក្រៅទ្វារ ធារស្រូវក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញទាំងជង្រុក។ មហាមាត្យនិយាយថា ម្នាលគហបតិ ឥទ្ធានុភាពរបស់អ្នក យើងក៏បានឃើញហើយ តែយើងចង់ឃើញឥទ្ធានុភាពភរិយារបស់អ្នកទៀត។ ទើបមេណ្ឌកគហបតិ បង្គាប់ទៅភរិយាថា
ID: 636830116214534662
ទៅកាន់ទំព័រ៖