ព្រះត្រៃបិដក ភាគ ០៧

នែនាង​ ​បើ​ដូច្នោះ​ ​ចូរ​នាង​អង្គាស​នូវ​សេនា​មាន​អង្គ៤​ ​ដោយ​ភត្ត​ចុះ​។​ ​លំដាប់នោះ​ ​ភរិយា​របស់​មេ​ណ្ឌ​ក​គហបតិ​ ​ចូល​ទៅ​អង្គុយ​ជិត​ថាស​ ​មាន​ចំណុះ​មួយ​អាឡ្ហក​ ​និង​ថាស​មួយ​សម្រាប់​ដាក់​សម្ល​ ​និង​ម្ហូបក្រៀម​ ​ហើយ​អង្គាស​នូវ​សេនា​មាន​អង្គ៤​ ​ដោយ​ភត្ត​។​ ​សេដ្ឋិ​ភរិយា​នោះ​ ​មិនទាន់​ក្រោក​ឡើង​ដរាបណា​ ​ភត្ត​នោះ​ ​ក៏​មិន​ចេះ​អស់​ទៅ​ដរាប​នោះ​។​ ​មហាមាត្យ​និយាយ​ថា​ ​ម្នាល​គហបតិ​ ​ឥទ្ធានុភាព​ភរិយា​របស់​អ្នក​ ​យើង​បានឃើញ​ហើយ​ ​តែ​យើង​ចង់​ឃើញ​ឥទ្ធានុភាព​កូនប្រុស​របស់​អ្នក​ទៀត​។​ ​ទើប​មេ​ណ្ឌ​ក​គហបតិ​ ​បង្គាប់​ទៅ​កូនប្រុស​ថា​ ​នែកូន​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ឲ្យរង្វាន់​ ​ដល់​សេនា​មាន​អង្គ៤​ ​អស់​ប្រាំមួយ​ខែ​ចុះ​។​ ​លំដាប់នោះ​ ​កូន​របស់​មេ​ណ្ឌ​ក​គហបតិ​ ​កាន់​យក​ថង់​ ​មាន​ចំណុះ​មួយ​ពាន់​កហាបណៈ​ ​ហើយ​ឲ្យរង្វាន់​ ​ដល់​សេនា​មាន​អង្គ៤​ ​អស់​ប្រាំមួយ​ខែ​។​ ​ថង់​នៅក្នុង​ដៃ​របស់​សេដ្ឋិ​បុត្ត​នោះ​ដរាបណា​ ​រង្វាន់​នោះ​ ​ក៏​មិន​ចេះ​អស់​ទៅ​ដរាប​នោះ​។​ ​មហាមាត្យ​និយាយ​ថា​ ​ម្នាល​គហបតិ​ ​ឥទ្ធានុភាព​កូនប្រុស​របស់​អ្នក​ ​យើង​បានឃើញ​ហើយ​ ​តែ​យើង​ចង់​ឃើញ​ឥទ្ធានុភាព​កូនប្រសា​ស្រី​របស់​អ្នក​ទៀត​។​ ​ទើប​មេ​ណ្ឌ​ក​គហបតិ​ ​បង្គាប់​ទៅ​កូនប្រសា​ស្រី​ថា​ ​នែនាង​ ​បើ​ដូច្នោះ​ ​នាង​ចូរ​ឲ្យ​នូវ​ភត្ត​ ​ដល់​សេនា​មាន​អង្គ៤​ ​អស់​ប្រាំមួយ​ខែ​ចុះ​។​ ​លំដាប់នោះ​ ​កូនប្រសា​ស្រី​របស់​មេ​ណ្ឌ​ក​គហបតិ​ ​ចូល​ទៅ​អង្គុយ​ជិត​កញ្ជើ​មួយ​ ​មាន​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636830116448188026
ទៅកាន់ទំព័រ៖