ព្រះត្រៃបិដក ភាគ ០៧

ចំណុះ៤ទោណ​ ​ហើយ​ឲ្យ​នូវ​ភត្ត​ ​ដល់​សេនា​មាន​អង្គ៤​ ​អស់​ប្រាំមួយ​ខែ​។​ ​កូនប្រសា​ស្រី​របស់​សេដ្ឋី​នោះ​ ​មិនទាន់​ក្រោក​ឡើង​ដរាបណា​ ​ភត្ត​នោះ​ ​ក៏​មិន​ចេះ​អស់​ទៅ​ដរាប​នោះ​។​ ​មហាមាត្យ​និយាយ​ថា​ ​ម្នាល​គហបតិ​ ​ឥទ្ធានុភាព​កូនប្រសា​ស្រី​របស់​អ្នក​ ​យើង​បានឃើញ​ហើយ​ ​យើង​ចង់​ឃើញ​ឥទ្ធានុភាព​ខ្ញុំប្រុស​របស់​អ្នក​ទៀត​។​ ​មេ​ណ្ឌ​ក​គហបតិ​និយាយ​តប​ថា​ ​បពិត្រ​អ្នកជា​ម្ចាស់​ ​ឯ​ឥទ្ធានុភាព​ខ្ញុំប្រុស​របស់ខ្ញុំ​ ​អ្នក​ត្រូវ​ឃើញ​ក្នុង​ស្រែ​ ​(​ឯណោះ​)​។​ ​មហាមាត្យ​ក៏​និយាយ​ថា​ ​ម្នាល​គហបតិ​ ​ណ្ហើយចុះ​ ​ឯ​ឥទ្ធានុភាព​ខ្ញុំប្រុស​របស់​អ្នក​ ​(​ទុកដូចជា​)​ ​យើង​បានឃើញ​ហើយ​ដែរ​។​ ​លំដាប់នោះ​ ​មហាមាត្យ​នោះ​ ​ត្រឡប់​មកកាន់​ក្រុង​រាជគ្រឹះ​វិញ​ ​ព្រមដោយ​សេនា​មាន​អង្គ៤​ ​ចូល​ទៅ​គាល់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ដល់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​(​ដោយសព្វគ្រប់​)​។​
 [​១៣២​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ក្រុង​វេសាលី​ ​គួរ​តាម​ព្រះ​អធ្យាស្រ័យ​ហើយ​ ​ទ្រង់​ចៀសចេញ​ទៅកាន់​ចារិក​ ​ក្នុង​ក្រុង​ភទ្ទិ​យៈ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​គឺ​ភិក្ខុ១២៥០រូប​។​ ​ក្នុង​កាលនោះ​ ​កាល​ព្រះមានព្រះភាគ​ ​ត្រាច់​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ក៏​យាង​តម្រង់​ទៅកាន់​ក្រុង​ភទ្ទិ​យៈ​នោះ​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​គង់​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636830116722503716
ទៅកាន់ទំព័រ៖