ព្រះត្រៃបិដក ភាគ ០៧
បាន កាលបើបងប្អូនស្រីមិនបានបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ញាតិរបស់ភិក្ខុមានជម្ងឺ។ បើញាតិនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុថា ដ្បិតខ្ញុំមានជម្ងឺ សូមឲ្យលោកដ៏ចំរើននិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកដ៏ចំរើននិមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើញាតិបញ្ជូនបម្រើមកហើយ ភិក្ខុគប្បីទៅដោយសត្តាហករណីយបាន កាលបើញាតិមិនបានបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ អ្នកធ្វើការឈ្នួលរបស់ភិក្ខុមានជម្ងឺ។ បើអ្នកធ្វើការឈ្នួលនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទំាងឡាយថា ដ្បិតខ្ញុំករុណាមានជម្ងឺ សូមឲ្យភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកធ្វើការឈ្នួលបញ្ជូនបម្រើមកហើយ ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន កាលបើអ្នកធ្វើការឈ្នួលមិនបានបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ។
[៩] សម័យនោះឯង មហាវិហាររបស់សង្ឃបាក់បែកទ្រុតទ្រោមទៅ មានឧបាសកម្នាក់បានឲ្យគេកាប់យកគ្រឿងឈើនៅក្នុងព្រៃ។ ឧបាសកនោះក៏បានបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា បើ
ID: 636829969828951886
ទៅកាន់ទំព័រ៖