ព្រះត្រៃបិដក ភាគ ០៧

អរិយសច្ច​ធម៌​ ​ថា​ ​ភគវា​ ​ព្រោះ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ ​ចំពោះ​ព្រះអង្គ​ ​ហើយ​ញុំាង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ញុំាង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ឲ្យបាន​ត្រាស់​ដឹងផង​ ​ព្រះអង្គ​ទ្រង់​សំដែងធម៌​ ​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្តាល​ ​និង​ពីរោះ​បទ​ចុង​ ​ព្រះអង្គ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​អស់ជើង​ ​ក៏​ដំណើរ​ដែល​បានឃើញ​ ​បាន​ជួបនឹង​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនោះ​ ​ជា​ការ​ប្រពៃ​ពេក​។​ ​លំដាប់នោះ​ ​មេ​ណ្ឌ​ក​គហបតិ​ ​ឲ្យ​មនុស្ស​ទឹម​យាន​ដ៏​ល្អ​ៗ​ ​ឡើងជិះ​យាន​ដ៏​ល្អ​ៗ​ ​មាន​យាន​ដ៏​ល្អ​ៗ​ ​បរ​ចេញទៅ​ពី​ក្រុង​ភទ្ទិ​យៈ​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​។​ ​ពួក​តិរ្ថិយ​ជាច្រើន​រូប​ ​បានឃើញ​មេ​ណ្ឌ​ក​គហបតិ​ ​កំពុង​មក​ពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​មេ​ណ្ឌ​ក​គហបតិ​ថា​ ​នែ​គហបតិ​ ​អ្នក​ទៅណា​។​ ​មេ​ណ្ឌ​ក​គហបតិ​និយាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ទៅ​គាល់​ព្រះសមណគោតម​។​ ​ពួក​តិរ្ថិយ​និយាយ​ថា​ ​នែ​គហបតិ​ ​អ្នកឯង​ជា​កិរិយ​វាទ​ ​(​អ្នកពោល​ពាក្យ​ថា​ ​ត្រូវ​ធ្វើ​កិច្ចការ​)​ ​នឹង​ចូល​ទៅ​គាល់​សមណគោតម​ ​ជា​អកិរិយវាទ​ ​(​អ្នកពោល​ពាក្យ​ឃាត់​កិច្ច​ថា​ ​ថា​មិន​ត្រូវ​ធ្វើ​)​ ​ដូចម្តេច​បាន​ ​គហបតិ​ ​ព្រោះ​សមណគោតម​ ​ជា​អកិរិយវាទ​ ​សំដែងធម៌​តាម​បែប​អកិរិយវាទ
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 636830117342559182
ទៅកាន់ទំព័រ៖