ព្រះត្រៃបិដក ភាគ ០៧

ម្យ៉ាងទៀត​ ​សមណគោតម​នោះ​ ​ទូន្មាន​ពួក​សាវក​ ​តាម​បែប​អកិរិយវាទ​នោះ​ដែរ​។​ ​លំដាប់នោះ​ឯង​ ​មេ​ណ្ឌ​ក​គហបតិ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ច្បាស់ជា​អរហំ​សម្មាសម្ពុទ្ធ​ឥត​សង្ស័យ​ឡើយ​ ​ពួក​តិរ្ថិយ​ទាំងនេះ​ ​ឈ្នានីស​ជា​ប្រាកដ​ ​ភូមិប្រទេស​នៃ​យាន​មាន​ត្រឹមណា​ ​ក៏​ទៅ​ដោយ​យាន​ត្រឹមនោះ​ ​ហើយ​ចុះ​ចាក​យាន​ ​ដើរទៅ​ដោយ​ជើងទទេ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​អនុបុព្វីកថា​ ​ដល់​មេ​ណ្ឌ​ក​គហបតិ​ ​ដែល​អង្គុយ​នៅក្នុង​ទីសម​គួរ​ ​អនុបុព្វីកថា​នោះ​ ​ដូចម្តេច​ខ្លះ​ ​(​ឯ​អនុបុព្វីកថា​នោះ​)​ ​គឺ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រកាស​ទានកថា​ ​(​សំដែង​អំពី​ការ​ធ្វើទាន​)​ ​សីលកថា​ ​(​សំដែង​អំពី​ការ​រក្សាសីល​)​ ​សគ្គកថា​ ​(​សំដែង​អំពី​ស្ថានសួគ៌​)​ ​ទោស​របស់​កាម​ទាំងឡាយ​ ​ដ៏​ថោកទាប​ ​ដ៏​សៅហ្មង​ ​និង​អានិសង្ស​ក្នុង​ការ​ចេញ​ចាក​កាម​។​ ​កាលណាបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ជ្រាប​ថា​ ​មេ​ណ្ឌ​ក​គហបតិ​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នី​វរ​ណៈ​ ​មានចិត្ត​រីករាយ​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ហើយ​ ​ទើប​ព្រះអង្គ​ ​ទ្រង់​ប្រកាស​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខ​ ​សមុទយ​ ​និរោធ​ ​មគ្គ​ ​ក្នុង​កាលនោះ​។​ ​ធម្មតា​ ​សំ​ពត់​សស្អា​ត​
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636830117595353641
ទៅកាន់ទំព័រ៖