ព្រះត្រៃបិដក ភាគ ០៧
ប្រាសចាកមន្ទិលខ្មៅ គួរទទួលទឹកជ្រលក់ដោយស្រួលបាន យ៉ាងណាមិញ មេណ្ឌកគហបតិ កើតធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល លើអាសនៈនោះឯង (ហើយពិចារណាឃើញ) ដូច្នេះថា របស់ណាមួយ ដែលមានសេចក្តីកើតឡើងជាធម្មតា របស់អស់នោះ ក៏មានសេចក្តីរលត់ទៅជាធម្មតា ក៏មានឧបមេយ្យដូច្នោះដែរ។ វេលាដែលមេណ្ឌកគហបតិ បានឃើញធម៌ សម្រេចធម៌ ដឹងធម៌ជាក់ច្បាស់ យាងចុះមុតមាំក្នុងធម៌ហើយ ឆ្លងផុតចាកសេចក្តីស្ទាក់ស្ទើរ ប្រាសចាកសេចក្តីសង្ស័យ ដល់នូវសេចក្តីក្លៀវក្លា មិនជឿអ្នកដទៃ ក្នុងសាសនានៃព្រះសាស្តា បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបន្ទូលរបស់ព្រះអង្គពីរោះណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះបន្ទូលរបស់ព្រះអង្គពីរោះណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ដូចជាបុគ្គលផ្ងាររបស់ ដែលផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ឬប្រាប់ផ្លូវដល់អ្នកវង្វេង ឬទ្រោលប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានភ្នែក (ភ្លឺ) នឹងបានឃើញរូបទាំងឡាយ មានឧបមាយ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ ប្រកាសហើយដោយបរិយាយជាច្រើន ក៏មានឧបមេយ្យដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ភិក្ខុសង្ឃផងថា ជាទីរលឹក សូមព្រះដ៏មានព្រះភាគ
ID: 636830117897190905
ទៅកាន់ទំព័រ៖