ព្រះត្រៃបិដក ភាគ ០៧

ព្រះបន្ទូល​របស់​ព្រះអង្គ​ពីរោះ​ណាស់​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូចជា​បុគ្គល​ផ្ងារ​របស់​ ​ដែល​ផ្កាប់​ ​ឬ​បើក​បង្ហាញ​របស់​ដែល​កំបាំង​ ​ឬ​ប្រាប់ផ្លូវ​ដល់​មនុស្ស​ដែល​វង្វេងផ្លូវ​ ​ឬ​ទ្រោល​ប្រទីប​ប្រេង​បំភ្លឺ​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​ពួក​មនុស្ស​មាន​ចក្ខុ​ ​នឹង​ឃើញ​រូប​ទាំងឡាយ​បាន​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ប្រកាស​ហើយ​ ​ដោយ​បរិយាយ​ជាច្រើន​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ទាំងឡាយ​នេះ​ ​សូម​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ថា​ ​ជាទី​រលឹក​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចាំទុក​នូវ​យើងខ្ញុំ​ទាំងឡាយ​ថា​ជា​ឧបាសក​ ​ដល់​នូវ​ព្រះរតនត្រ័យ​ ​ថា​ជាទី​រលឹក​ស្មើដោយ​ជីវិត​ ​ក្នុង​កាល​មាន​ថ្ងៃនេះ​ជាដើម​។​ ​វេលា​នោះ​ ​មេ​ណ្ឌ​ក​គហបតិ​ ​បាន​អង្គាស​ខាទនីយ​ភោជនីយាហារ​ ​(​បង្អែម​ ​ចំអាប​)​ ​ដ៏​ឆ្ងាញ់​ពីសា​ ​ដោយដៃ​ខ្លួនឯង​ ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​ដល់​លោក​ប្រកែក​លែង​ទទួល​ទៀត​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះ​ហស្ថ​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​មេ​ណ្ឌ​ក​គហបតិ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​ក្រុង​ភទ្ទិ​យៈ​ដរាបណា​ ​ខ្ញុំ​ព្រះអង្គ​នឹង​ផ្គត់ផ្គង់​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​ភត្ត​ដែល​ត្រូវ​ថ្វាយ​ជានិច្ច​ដរាប​នោះ​។​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636830118652584111
ទៅកាន់ទំព័រ៖