ព្រះត្រៃបិដក ភាគ ០៧

ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​មេ​ណ្ឌ​ក​គហបតិ​យល់តាម​ ​ឲ្យ​ប្រតិបត្តិ​តាម​ ​ឲ្យ​អា​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​
 ​[​១៣៣​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្រុង​ភទ្ទិ​យៈ​ ​គួរ​តាម​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​មិន​លា​មេ​ណ្ឌ​ក​គហបតិ​ ​ក៏​យាង​ទៅកាន់​ចារិក​ ​ក្នុង​អង្គុត្តរា​ប​ជនបទ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​ចំនួន១២៥០រូប​។​ ​មេ​ណ្ឌ​ក​គហបតិ​ ​បានឮ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យាង​ចេញទៅ​កាន់​ចារិក​ ​ក្នុង​អង្គុត្តរា​ប​ជនបទ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​ចំនួន១២៥០រូប​។​ ​ទើប​មេ​ណ្ឌ​ក​គហបតិ​បង្គាប់​ពួក​ខ្ញុំប្រុស​ ​និង​ពួក​អ្នកធ្វើការ​ងារ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ផ្ទុក​អំបិល​ខ្លះ​ ​ប្រេង​ខ្លះ​ ​អង្ករ​ខ្លះ​ ​ខាទ​នីយៈ​ខ្លះ​ ​ឲ្យ​ច្រើន​ក្នុង​រទេះ​ទាំងឡាយ​មក​ ​ម្យ៉ាងទៀត​ ​នាយ​គោបាល១២៥០នាក់​ ​ចូរ​នាំ​មេគោ១២៥០មក​ ​(​បើ​)​ ​យើង​ជួបនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក្នុង​ទីណា​ ​យើង​នឹង​និមន្ត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឲ្យ​ឆាន់​ទឹកដោះស្រស់​ ​រូ​ត​ថ្មី​ៗ​ ​ក្នុង​ទីនោះ​។​ ​មេ​ណ្ឌ​ក​គហបតិ​ ​ក៏បាន​ផ្គត់ផ្គង់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក្នុង​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636830118948211020
ទៅកាន់ទំព័រ៖