ព្រះត្រៃបិដក ភាគ ០៧

ទី​កន្តារ​(​១​)​ ​ពាក់កណ្តាល​ផ្លូវ​។​ ​លំដាប់នោះ​ ​មេ​ណ្ឌ​ក​គហបតិ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​ឈរ​ក្នុង​ទីសម​គួរ​។​ ​លុះ​មេ​ណ្ឌ​ក​គហបតិ​ ​ឈរ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​។​ ​ឯ​មេ​ណ្ឌ​ក​គហបតិ​ ​ដឹង​ច្បាស់​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ទើប​មេ​ណ្ឌ​ក​គហបតិ​ ​ឲ្យ​មនុស្ស​តាក់តែង​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់​ហើយ​ ​ក៏​ឲ្យ​ក្រាបបង្គំទូល​កាលគួរ​ ​ដល់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​(​នេះ​)​ ​ជា​កាលគួរ​ហើយ​ ​ភត្ត​សម្រេច​ហើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ហើយ​ទ្រង់​បាត្រ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ក៏​ទ្រង់​យាង​ទៅកាន់​ទី​អង្គាស​របស់​មេ​ណ្ឌ​ក​គហបតិ​ ​លុះ​យាង​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​ទើប​មេ​ណ្ឌ​ក​គហបតិ​ ​បង្គាប់​ពួក​អ្នក​ឃ្វាលគោ១២៥០នាក់​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​យក​មេ​គោ​មួយ​ៗ​ ​មក​បំរុង​ទុក​ ​ដើម្បី​រូត​យក​ទឹក​
​(​១​)​ ​ផ្លូវ​ជា​ទី​ញុំាង​ទឹក​ឲ្យ​ឆ្លង​ ​បាន​ដល់​ផ្លូវ​ ​ដែលគេ​ទៅមក​បាន​ដោយ​លំបាក​។​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636830119351484085
ទៅកាន់ទំព័រ៖