ព្រះត្រៃបិដក ភាគ ០៧

ដោះ​ស្រស់​ថ្មី​ៗ​ ​ហើយ​យើង​នឹង​ប្រគេន​ភិក្ខុ​មួយ​អង្គ​ៗ​ឆាន់​។​ ​ទើប​មេ​ណ្ឌ​ក​គហបតិ​អង្គាស​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់​ ​និង​ទឹកដោះស្រស់​ដែល​រូ​ត​ថ្មី​ៗ​ ​ដោយដៃ​ខ្លួនឯង​។​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​រង្កៀស​ ​មិន​ហ៊ាន​ទទួល​ទឹកដោះស្រស់​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ទទួល​ឆាន់​ចុះ​។​ ​លំដាប់នោះ​ឯង​ ​មេ​ណ្ឌ​ក​គហបតិ​ ​អង្គាស​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់​ ​និង​ទឹកដោះស្រស់​ដែល​រូ​ត​ថ្មី​ៗ​ ​ដោយដៃ​ខ្លួន​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះ​ហស្ថ​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​មេ​ណ្ឌ​ក​គហបតិ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គង់មាន​ផ្លូវ​កន្តារ​ទាំងឡាយ​ ​ដែល​មាន​ទឹក​តិច​ ​មាន​ភក្សាហារ​តិច​ ​ដែល​អ្នក​គ្មាន​ស្បៀង​ ​មិន​អាច​នឹង​ទៅ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​សូមឱកាស​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អនុញ្ញាត​ស្បៀង​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឲ្យ​មេ​ណ្ឌ​ក​គហបតិ​យល់តាម​ ​ឲ្យ​ប្រតិបត្តិ​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 636830119676612682
ទៅកាន់ទំព័រ៖