ព្រះត្រៃបិដក ភាគ ០៧

លោក​ដ៏​ចំរើន​ទាំងឡាយ​អាច​ឲ្យ​គេ​នាំ​យក​គ្រឿង​ឈើ​នោះ​ទៅ​បាន​ ​ខ្ញុំករុណា​នឹង​ប្រគេន​គ្រឿង​ឈើ​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទៅ​ ​ដោយ​សង្ឃ​ករណីយ​ ​(​កិច្ច​ដែល​សង្ឃ​គួរ​ធ្វើ​)​បាន​ ​ហើយ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​។​

​ចប់​ ​ភាណវារៈ​ ​សំដែង​អំពី​ភិក្ខុ​នៅចាំ​វស្សា​ជាបឋម​។​


 [​១០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​បាន​ចាំវស្សា​ក្នុង​អាវាស១​ ​ក្នុង​កោសល​ជនបទ​ ​ពួក​សត្វ​សាហាវ​តែង​ទៅ​បៀតបៀន​។​ ​ពួក​សត្វ​សាហាវ​នោះ​មក​ចាប់​ភិក្ខុ​ទាំងនោះ​ខ្លះ​ ​មក​ចោមព័ទ្ធ​បង្អើល​ភិក្ខុ​ទាំងនោះ​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ទាំងឡាយ​បាន​ចូលវស្សា​ហើយ​មាន​ពួក​សត្វ​សាហាវ​មក​បៀតបៀន​។​ ​ចាប់​យក​ភិក្ខុ​ទាំងនោះ​ក្តី​ ​មក​ចោមព័ទ្ធ​បង្អើល​ភិក្ខុ​ទាំងនោះ​ក្តី​។​ ​ភិក្ខុ​ទាំងឡាយ​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាវាស​នេះឯង​ ​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ចៀសចេញ​ទៅចុះ​។​ ​ភិក្ខុ​ទាំងនោះ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ទាំងឡាយ​បាន​ចូលវស្សា​ហើយ​ ​ពួក​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636829970183802182
ទៅកាន់ទំព័រ៖