ព្រះត្រៃបិដក ភាគ ០៧

 [​១៣៤​]​ ​លំដាប់នោះ​ ​កាល​ព្រះមានព្រះភាគ​ ​កាល​ទ្រង់​ត្រាច់​ទៅកាន់​ចារិក​ដោយលំដាប់​ ​បាន​យាង​ទៅដល់​អាបណ​និគម​។​ ​ជដិល​ឈ្មោះ​កេ​ណិយៈ​ ​បានឮ​ដំណឹង​ថា​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​(​ចេញ​)​ ​ចាក​សក្យត្រកូល​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​ឥឡូវ​មកដល់​អាបណ​និគម​ដោយលំដាប់​ ​ក៏​កិត្តិសព្ទ​ពីរោះ​របស់​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ឯង​ ​ឮខ្ចរខ្ចាយ​សុះសាយ​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ទ្រង់ព្រះ​នាម​ថា​ ​អរហំ​ ​ព្រោះ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ ​ថា​ ​សម្មា​សម្ពុទ្ធោ​ ​ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ ​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ ​ថា​ ​វិជ្ជា​ចរ​ណ​សម្បន្នោ​ ​ព្រោះ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ថា​ ​សុ​គ​តោ​ ​ព្រោះ​ព្រះអង្គ​មានដំណើរ​ល្អ​ ​យាង​ទៅកាន់​ព្រះនិព្វាន​ ​ថា​ ​លោកវិទូ​ ​ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ថា​ ​អនុ​ត្ត​រោ​ ​ព្រោះ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ថា​ ​បុរិ​សទ​ម្ម​សារ​ថិ​ ​ព្រោះ​ព្រះអង្គ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ថា​ ​សត្ថា​ទេវ​មនុស្សា​នំ​ ​ព្រោះ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ថា​ ​ពុទ្ធោ​ ​ព្រោះ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ថា​ ​ភគវា​ ​ព្រោះ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636830120220553793
ទៅកាន់ទំព័រ៖