ព្រះត្រៃបិដក ភាគ ០៧
ព្រាហ្មណ៍ឈ្មោះភារទ្វាជៈ ព្រាហ្មណ៍ឈ្មោះវាសេដ្ឋៈ ព្រាហ្មណ៍ឈ្មោះកស្សបៈ ព្រាហ្មណ៍ឈ្មោះភគុ ពួកព្រាហ្មណ៍ទាំងនោះ ជាអ្នកវៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគខុសកាល (រាប់ពីពេលថ្ងៃត្រង់ទៅដល់អរុណរះ) ត្រេកអរនឹងទឹកបានទាំងឡាយ មានសភាពយ៉ាងនេះ សូម្បីព្រះសមណគោតម ក៏ជាអ្នកវៀរចាកការបរិភោគក្នុងរាត្រី វៀរចាកវិកាលភោជន ព្រះសមណគោតម ក៏គួរត្រេកអរនឹងទឹកបានទាំងឡាយ មានសភាពយ៉ាងនេះដែរហើយ ក៏ឲ្យគេតាក់តែងទឹកបានជាច្រើន ឲ្យរែកទៅដោយម្រែកទាំងឡាយ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ ហើយពោលនូវពាក្យរាក់ទាក់ រីករាយ សំណេះសំណាលគួររលឹករួចហើយ ក៏បានឈរនៅក្នុងទីគួរមួយ។ លុះកេណិយជដិល ឈរនៅក្នុងទីគួរមួយហើយ បានទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា សូមព្រះគោតមដ៏ចំរើនទទួលទឹកបានរបស់ខ្ញុំព្រះអង្គ។ ព្រះមានព្រះភាគមានព្រះបន្ទូលថា នែកេណិយៈ បើដូច្នោះ អ្នកឯងចូរប្រគេនដល់ភិក្ខុទាំងឡាយចុះ។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ានទទួល។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយទទួលឆាន់ចុះ។ គ្រានោះ កេណិយជដិល ក៏បានអង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយទឹកបានទាំងឡាយដ៏ច្រើន ដោយដៃខ្លួនឯង
ID: 636830120741343581
ទៅកាន់ទំព័រ៖