ព្រះត្រៃបិដក ភាគ ០៧

កាល​ដឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​លាង​ព្រះ​ហស្ថ​ហើយ​ ​លែង​លូក​ព្រះ​ហស្ថ​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​គួរ​មួយ​។​ ​លុះ​កេ​ណិ​យ​ជដិល​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ពន្យល់​ឲ្យ​ឃើញ​តាម​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​ឯ​កេ​ណិ​យ​ជដិល​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញ​តាម​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏បាន​ក្រាបទូល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ព្រះបន្ទូល​ថា​ ​នែ​កេ​ណិយៈ​ ​ភិក្ខុសង្ឃ​ច្រើនណាស់​ ​ចំនួន១២៥០អង្គ​ ​អ្នក​សោត​ ​ក៏​ជ្រះថ្លា​ខ្លាំង​ក្នុង​ព្រាហ្មណ៍​ទាំងឡាយ​ហើយ​។​ ​កេ​ណិ​យ​ជដិល​ ​បាន​ក្រាបទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទុកជា​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន១២៥០អង្គ​ក្តី​ ​ទុកជា​ខ្ញុំ​ព្រះអង្គ​ជ្រះថ្លា​ខ្លាំង​ក្នុង​ពា្រហ្មណ៍​ទាំងឡាយ​ក្តី​ ​ក៏​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​កេ​ណិយៈ​ ​ភិក្ខុសង្ឃ​ច្រើនណាស់​ ​ចំនួន១២៥០អង្គ​ ​អ្នកឯង​សោត​ ​ក៏​ជ្រះថ្លា​ខ្លាំង​ក្នុង​ព្រាហ្មណ៍​ទាំងឡាយ​ហើយ​។​ ​កេ​ណិ​យ​ជដិល​ ​បាន​ទូល​ពាក្យ​នេះ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636830120985847566
ទៅកាន់ទំព័រ៖