ព្រះត្រៃបិដក ភាគ ០៧
[១៣៥] យញ្ញៈទាំងឡាយ មានការបូជាភ្លើង ជាប្រធាន សាវិត្តិឆន្ទ ជាប្រធានរបស់ឆន្ទសាស្ត្រ ស្តេច ជាប្រធានរបស់មនុស្សទាំងឡាយ សាគរ ជាប្រធានរបស់ស្ទឹងទាំងឡាយ ព្រះចន្ទ ជាប្រធាននៃនក្ខត្តឫក្សទាំងឡាយ ព្រះអាទិត្យ ជាប្រធាននៃពន្លឺទាំងឡាយ ព្រះសង្ឃប៉ុណ្ណោះ ជាប្រធានរបស់មនុស្សទាំងឡាយ ដែលប្រាថ្នានូវបុណ្យ ហើយបូជា។
គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងឡាយនេះ ចំពោះកេណិយជដិលហើយ ក៏ទ្រង់ក្រោកចាកអាសនៈ ចៀសចេញទៅ។
[១៣៦] គ្រានោះឯង ព្រះដ៏មានព្រះភាគ គង់ក្នុងអាបណនិគម ដោយគួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់យាងទៅកាន់ចារិក ក្រុងកុសិនារា ជាមួយនឹងភិក្ខុសង្ឃជាច្រើន ចំនួន១២៥០រូប។ ពួកស្តេចមល្លទាំងឡាយ នៅក្នុងក្រុងកុសិនារា បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃដ៏ច្រើន ចំនួន១២៥០រូប យាងមកកាន់ក្រុងកុសិនារា។ ពួកមល្លក្សត្រិទាំងនោះ បានធ្វើការប្តេជ្ញាគ្នាថា
ID: 636830122079340110
ទៅកាន់ទំព័រ៖