ព្រះត្រៃបិដក ភាគ ០៧
អ្នកណាមិនធ្វើការក្រោកទទួលព្រះមានព្រះភាគ អ្នកនោះត្រូវពិន័យជាទ្រព្យ៥០០កហាបណៈ (មិនខាន)។ ក៏សម័យនោះឯង មល្លក្សត្រឈ្មោះរោជៈ ជាសំឡាញ់ព្រះអានន្ទដ៏មានអាយុ។ លំដាប់នោះឯង ព្រះមានព្រះភាគ កាលត្រាច់ទៅកាន់ចារិកដោយលំដាប់ ក៏បានយាងទៅដល់ក្រុងកុសិនារានោះ។ ពួកមល្លក្សត្រនៅក្នុងក្រុងកុសិនារា បានធ្វើការក្រោកទទួលព្រះដ៏មានព្រះភាគ។ លំដាប់នោះឯង រោជមល្លក្សត្រ ក៏ធ្វើការក្រោកទទួលព្រះដ៏មានព្រះភាគដែរ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយក៏ឈរក្នុងទីសមគួរ។ ព្រះអានន្ទដ៏មានអាយុ បាននិយាយពាក្យនេះ នឹងរោជមល្លក្សត្រ ដែលឈរក្នុងទីសមគួរដូច្នេះថា នែរោជៈដ៏មានអាយុ អ្នកបានធ្វើការក្រោកទទួលណា ចំពោះព្រះមានព្រះភាគ ការក្រោកទទួលនេះ ជាការប្រពៃរបស់អ្នកហើយ។ រោជមល្លក្សត្រនិយាយថា បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំមិនមែនធ្វើ (សេចក្តីគោរព) ច្រើន ព្រោះព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃទេ ប៉ុន្តែពួកញាតិ បានធ្វើការប្តេជ្ញាថា អ្នកណាមិនធ្វើការក្រោកទទួលព្រះមានព្រះភាគ អ្នកនោះនឹងត្រូវពិន័យជាទ្រព្យ៥០០កហាបណៈមិនខាន បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំបានធ្វើការក្រោកទទួលព្រះមានព្រះភាគយ៉ាងនេះ ព្រោះខ្លាច
ID: 636830122661173389
ទៅកាន់ទំព័រ៖