ព្រះត្រៃបិដក ភាគ ០៧

ពិន័យ​របស់​ពួក​ញាតិ​ទេ​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​អាក់អន់​ចិត្ត​ថា​ ​រោ​ជ​មល្ល​ក្សត្រ​ ​មិនសមបើ​នឹង​ហ៊ាន​និយាយ​យ៉ាងនេះ​សោះ​។​ ​វេលា​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រោ​ជ​មល្ល​ក្សត្រ​នេះ​ ​ជា​អ្នក​ល្បីល្បាញ​ ​ជា​មនុស្ស​មាន​គេ​ស្គាល់​ ​(​ច្រើន​)​ ​មាន​ឫទ្ធិ​ច្រើន​ ​ពួក​មនុស្ស​ដែល​មាន​គេ​ស្គាល់​ច្រើន​ ​មាន​សភាព​យ៉ាងនេះ​ ​រមែង​មាន​សេចក្តី​ជ្រះថ្លា​ក្នុង​ធម្មវិន័យ​នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​សូមឱកាស​ ​រោ​ជ​មល្ល​ក្សត្រ​ ​គប្បី​ជ្រះថ្លា​ក្នុង​ធម្មវិន័យ​នេះ​យ៉ាងណា​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​យ៉ាងនោះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ព្រះបន្ទូល​ថា​ ​នែ​អានន្ទ​ ​រោ​ជ​មល្ល​ក្សត្រ​គប្បី​ជ្រះថ្លា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​តថាគត​មិន​លំបាក​ធ្វើ​ទេ​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ព្រះទ័យ​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​រោ​ជ​មល្ល​ក្សត្រ​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​យាង​ចូល​ទៅកាន់​វិហារ​។​ ​ឯ​រោ​ជ​មល្ល​ក្សត្រ​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ព្រះទ័យ​មេត្តា​ ​ផ្សាយ​មក​ប៉ះពាល់​ហើយ​ ​ក៏​ចូល​ទៅ​គ្រប់​វិហារ​ ​គ្រប់​បរិវេណ​ ​ដូចជា​មេគោ​មានកូន​ខ្ចី​ដូច្នោះឯង​ ​ហើយក៏​សួរ​ពួក​ភិក្ខុ​ថា​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 636830122926128543
ទៅកាន់ទំព័រ៖