ព្រះត្រៃបិដក ភាគ ០៧

សត្វ​មានពិស​(​១​)​ ​មក​បៀតបៀន​។​ ​សត្វ​ទីឃជាតិ​ទាំងនោះ​ខាំ​ភិក្ខុ​ខ្លះ​ ​មក​ចោមព័ទ្ធ​បង្អើល​ភិក្ខុ​ទាំងនោះ​ខ្លះ​។​ ​ភិក្ខុ​ទាំងនោះ​ត្រូវ​តាំងចិត្ត​ថា​ ​អាវាស​នេះឯង​ ​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ចៀសចេញ​ទៅចុះ​។​ ​ភិក្ខុ​ទាំងនោះ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ចូលវស្សា​ហើយ​ ​មាន​ពួក​ចោរ​មក​បៀតបៀន​។​ ​ចោរ​ទាំងនោះ​ប្លន់​ភិក្ខុ​ទាំងឡាយ​ខ្លះ​ ​វាយ​សំពង​ភិក្ខុ​ទាំងឡាយ​ខ្លះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​តាំងចិត្ត​ថា​ ​អាវាស​នេះឯង​ ​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ចៀសចេញ​ទៅចុះ​។​ ​ភិក្ខុ​ទាំងនោះ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ទាំងឡាយ​ចូលវស្សា​ហើយ​ ​មាន​ពួក​បិសាច​បៀតបៀន​។​ ​បិសាច​ទាំងនោះ​ចូល​ទៅ​ ​(​ក្នុង​សរីរៈ​របស់​ភិក្ខុ​ទាំងឡាយ​នោះ​)​ខ្លះ​ ​នាំ​យក​ ​(​ភិក្ខុ​ទាំងឡាយ​នោះ​)​ទៅ​ខ្លះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​តាំងចិត្ត​ថា​ ​អាវាស​នេះឯង​ ​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ចៀសចេញ​ទៅចុះ​។​ ​ភិក្ខុ​ទាំងនោះ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ទាំងឡាយ​ចូលវស្សា​ហើយ​ ​ស្រាប់តែ​ភ្លើង​ឆេះ​ស្រុក​ជាទី​គោចរ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​លំបាក​ដោយ​អាហារ​បិណ្ឌបាត​
​(​១​)​ ​សិរឹសប​ ​សំដៅយក​សត្វ​លូន​វារ​ ​ដែល​មានពិស​ ​មាន​ពស់​ ​ក្អែប​ជាដើម​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636829970564323947
ទៅកាន់ទំព័រ៖