ព្រះត្រៃបិដក ភាគ ០៧

បាន​និយាយ​ពាក្យ​នេះ​នឹង​ទារក​ទាំងឡាយ​នោះ​ថា​ ​នែអ្នក​ទាំងឡាយ​ ​ឮថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ជាច្រើន​ ​ចំនួន១២៥០រូប​ ​ស្តេច​មកកាន់​ក្រុង​អា​តុ​មា​ ​នែអ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ទៅ​យក​ប្រដាប់​កាំបិតកោរ​ ​ព្រមទាំង​បំពង់​ ​និង​ថង់​ ​ហើយ​ដើរទៅ​កាន់​ផ្ទះ​ជា​លំ​ដាប់​ៗ​ ​ចូរ​ប្រមូល​អំបិល​ខ្លះ​ ​ប្រេង​ខ្លះ​ ​អង្ករ​ខ្លះ​ ​ខាទ​នីយៈ​ខ្លះ​ ​យើង​នឹង​ធ្វើ​ទឹកបាន​បបរ​ ​ថ្វាយ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដែល​ទ្រង់​ពុទ្ធដំណើរ​មកដល់​។​ ​ទារក​ទាំងនោះ​ ​ទទួលពាក្យ​ភិក្ខុ​បួស​ឯ​ចាស់​នោះ​ថា​ ​ករុណា​លោកឪពុក​ ​ហើយក៏​កាន់​យក​ប្រដាប់​កាំបិតកោរ​ ​ដោយ​បំពង់​ ​និង​ថង់​ ​ដើរទៅ​កាន់​ផ្ទះ​ជា​លំ​ដាប់​ៗ​ ​ប្រមូល​អំបិល​ខ្លះ​ ​ប្រេង​ខ្លះ​ ​អង្ករ​ខ្លះ​ ​ខាទ​នីយៈ​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ ​ឃើញ​ទារក​ទាំងនោះ​ ​មាន​សំឡេង​ពីរោះ​ ​ប្រកបដោយ​សេចក្តី​វាងវៃ​ ​ទុកជា​អ្នកណា​មិន​ចង់​ឲ្យ​ធ្វើ​ ​(​កាត់​ ​ឬ​កោរ​)​ ​អ្នក​ទាំងនោះ​ ​ក៏​ឲ្យ​ធ្វើ​ ​លុះ​ឲ្យ​ធ្វើ​ហើយ​ ​ក៏​ឲ្យ​តម្លៃ​ជាច្រើន​។​ ​ឯ​ទារក​ទាំងនោះ​ ​ប្រមូល​អំបិល​ខ្លះ​ ​ប្រេង​ខ្លះ​ ​អង្ករ​ខ្លះ​ ​ខាទ​នីយៈ​ខ្លះ​ ​ជាច្រើន​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាច់​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ក៏បាន​ដល់ទៅ​ក្រុង​អា​តុ​មា​។​ ​បានឮ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ភូសា​គារ​(​១​)​ ​ជិត​ក្រុង​អា​តុ​មា​នោះ​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ទើប​ភិក្ខុ​បួស​ឯ​ចាស់​នោះ​ ​ឲ្យ​
​(​១​)​ ​តាម​សារត្ថទីបនី​ដីកា​ថា​ ​មាន​គំនរចំបើង​ធំ​នៅ​ទីនោះ​ ​គេ​បាន​កាយ​ចំបើង​ចេញពី​ខាងក្នុង​ ​ហើយ​ធ្វើឲ្យ​សមគួរ​ ​ជា​លំនៅ​របស់​បព្វជិត​ទាំងឡាយ​ ​ដូចជា​សាលា​។​
ថយ | ទំព័រទី ៣៧៤ | បន្ទាប់
ID: 636830125247701330
ទៅកាន់ទំព័រ៖