ព្រះត្រៃបិដក ភាគ ០៧

លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ទ្រង់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​(​មក​ ​ហើយ​ទ្រង់​មាន​ព្រះបន្ទូល​)​ ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វជិត​ ​មិន​ត្រូវ​បបួល​ ​(​គេ​ឲ្យ​ធ្វើ​)​ ​ក្នុង​ការ​មិន​គួរ​ទេ​ ​បព្វជិត​ណាប​បួល​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដែល​ធ្លាប់ធ្វើ​ជាង​កោរ​កាត់​ ​(​មក​ពីដើម​)​ ​មិន​ត្រូវ​រក្សា​គ្រឿងប្រដាប់​កាំបិតកោរ​ទុក​ទេ​ ​ភិក្ខុ​ណា​រក្សាទុក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​១៣៨​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​ក្រុង​អា​តុ​មា​ ​គួរ​តាម​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​ក៏​ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុង​សាវត្ថី​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាច់​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​បាន​ដល់ទៅ​ក្រុង​សាវត្ថី​នោះ​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​នោះ​។​ ​ក៏​សម៏យ​នោះ​ឯង​ ​ក្នុង​ក្រុង​សាវត្ថី​ ​មាន​ផ្លែឈើ​ជា​ខាទ​នីយៈ​(​១​)​ ​ច្រើន​ពោរពាស​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ផ្លែឈើ​ជា​ខាទនីយ​ ​ដូចម្តេច​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ ​ផ្លែឈើ​ជា​ខាទ​នីយៈ​ ​ដូចម្តេច​ ​ដែល​ព្រះមានព្រះភាគ​មិនបាន​អនុញ្ញាត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ផ្លែឈើ​ជា​ខាទ​នីយៈ​គ្រប់យ៉ាង​។​
​(​១​)​ ​ផ្លែឈើ​ដែល​ត្រូវ​ទំពា​ឆាន់​។​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636830125902448779
ទៅកាន់ទំព័រ៖