ព្រះត្រៃបិដក ភាគ ០៧

 [​១៣៩​]​ ​ក៏​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ដាំ​ពូជឈើ​ទាំងឡាយ​ជា​របស់​សង្ឃ​ ​ក្នុង​ដី​ជា​របស់​បុគ្គល​ ​ដាំ​ពូជឈើ​ទាំងឡាយ​ជា​របស់​បុគ្គល​ ​ក្នុង​ដី​ជា​របស់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​ពូជឈើ​ទាំងឡាយ​ជា​របស់​សង្ឃ​ ​ដែល​ដាំ​ក្នុង​ដី​ជា​របស់​បុគ្គល​ ​ត្រូវ​ភិក្ខុ​ឲ្យ​ចំណែក​(​១​)​ ​(​ដល់​ម្ចាស់ដី​ខ្លះ​)​ ​ហើយ​សឹម​បរិភោគ​ ​(​បើ​)​ ​ពូជឈើ​ទាំងឡាយ​ ​ជា​របស់​បុគ្គល​ ​ដែល​ដាំ​ក្នុង​ដី​ជា​របស់​សង្ឃ​ ​ត្រូវ​ភិក្ខុ​ឲ្យ​ចំណែក​ ​(​ដល់​ម្ចាស់ដី​ខ្លះ​)​ ​ហើយ​សឹម​បរិភោគ​។​
 [​១៤០​]​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​កើត​សេចក្តី​រង្កៀស​ ​ក្នុង​កន្លែង​ជា​អន្លើ​ៗ​ថា​ ​របស់​អ្វី​ហ្ន៎​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អនុញ្ញាត​ ​របស់​អ្វី​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនបាន​អនុញ្ញាត​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ដែល​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ត្រូវ​បែង​ជា១០ភាគ​ ​ហើយ​ត្រូវ​យក១ភាគ​ ​ដែល​ជា​ភាគ​ទី១០​ ​ឲ្យ​ដល់​ម្ចាស់ដី​ ​សល់​ក្រៅពីនោះ​ ​៩ភាគ​ ​ត្រូវ​បាន​ម្ចាស់​ពូជ​។​ ​រឿង​ចែក​យ៉ាងនេះ​ ​ជា​បោរាណ​ក​ចា​រិត្ត​ក្នុង​ជម្ពូទ្វីប​។​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636830126316872483
ទៅកាន់ទំព័រ៖