ព្រះត្រៃបិដក ភាគ ០៧
តថាគតមិនបានហាមទុកថា របស់នេះមិនគួរទេ បើរបស់នោះអនុលោមចូលរបស់មិនគួរ ឃាត់របស់គួរ របស់នោះ មិនគួរដល់អ្នកទាំងឡាយឡើយ ម្នាលភិក្ខុទាំងឡាយ របស់ណាដែលតថាគតមិនបានហាមទុកថា របស់នេះមិនគួរ បើរបស់នោះអនុលោមចូលរបស់គួរ ឃាត់របស់មិនគួរ របស់នោះ គួរដល់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ របស់ណាដែលតថាគតមិនអនុញ្ញាតទុកថា របស់នេះគួរ បើរបស់នោះអនុលោមចូលរបស់មិនគួរ ឃាត់របស់គួរ របស់នោះ មិនគួរដល់អ្នកទាំងឡាយឡើយ ម្នាលភិក្ខុទាំងឡាយ របស់ណាដែលតថាគតមិនបានអនុញ្ញាតទុកថា របស់នេះគួរ បើរបស់នោះអនុលោមចូលរបស់គួរ ឃាត់របស់មិនគួរ របស់នោះ គួរដល់អ្នកទាំងឡាយ។
[១៤១] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា វត្ថុជាយាមកាលិក (ដែលច្រឡំ) ដោយវត្ថុជាយាវកាលិក គួរ ឬមិនគួរទេ វត្ថុជាសត្តាហកាលិក (ច្រឡំ) ដោយវត្ថុជាយាវកាលិក គួរ ឬមិនគួរទេ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុជាយាវកាលិក គួរ ឬមិនគួរទេ វត្ថុជាសត្តាហកាលិក (ច្រឡំ) ដោយវត្ថុជាយាមកាលិក គួរ ឬមិនគួរទេ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុជាយាមកាលិក គួរ ឬមិនគួរទេ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុជាសត្តាហកាលិក គួរ ឬមិនគួរទេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គមានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ វត្ថុជាយាមកាលិក (ច្រឡំ) ដោយវត្ថុជាយាវកាលិក
ID: 636830126623450018
ទៅកាន់ទំព័រ៖