ព្រះត្រៃបិដក ភាគ ០៧
ភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ស្រុកជាទីគោចរ មានក្នុងទីណា តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយទៅនៅក្នុងទីនោះចុះ។ ចំណែកអ្នកស្រុកក៏បែកគ្នាទៅជាពីរផ្នែក។ ភិក្ខុទាំងឡាយ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ អ្នកស្រុកទាំងឡាយមានចំនួនច្រើនជាង នៅក្នុងទីណា តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយទៅនៅក្នុងទីនោះបាន។ (ចំណែក) អ្នកស្រុកដែលឥតមានសទ្ធា ឥតមានសេចក្តីជ្រះថ្លា ច្រើនជាង។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកស្រុកដែលមានសទ្ធាជ្រះថ្លា មាននៅក្នុងទីណា តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយទៅនៅក្នុងទីនោះឯង។
[១២] សម័យនោះឯង ក្នុងកោសលជនបទ មានពួកភិក្ខុចូលវស្សាក្នុងអាវាស១ ក៏មិនដែលបានភោជនសៅហ្មង ឬឧត្តមឲ្យបានឆ្អែតពេញលេញម្តងសោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកភិក្ខុដែលចូលវស្សាហើយ មិនបានភោជនសៅហ្មង ឬឧត្តមល្មមឆ្អែតពេញលេញទេ។ ភិក្ខុទាំងនោះត្រូវតាំងចិត្តថា អាវាសនេះឯង មាន
ID: 636829971116995558
ទៅកាន់ទំព័រ៖