ព្រះត្រៃបិដក ភាគ ០៧

កាល​មនុស្ស​ទាំងនោះ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ចូលវស្សា​ហើយ​ ​មិនសមបើ​នឹង​ចេញ​ដើរទៅ​កាន់​ចារិក​ក្នុង​កណ្តាល​វស្សា​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​រួចហើយ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចូលវស្សា​ហើយ​ ​មិន​នៅចាំ​បុ​រិមិ​កា​វស្សា​អស់​ខែ៣​ ​ឬ​បច្ឆិមិ​កា​វស្សា​អស់​ខែ៣ទេ​ ​មិន​ត្រូវ​ចៀសចេញ​ទៅកាន់​ចារិក​ឡើយ​ ​ភិក្ខុ​ណា​ចៀសចេញ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​ប្រាថ្នា​នឹង​ចូលវស្សា​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កុំ​មិន​ចូលវស្សា​ឡើយ​ ​(​គឺ​ត្រូវតែ​ចូលវស្សា​)​ ​ភិក្ខុ​ណា​មិន​ចូលវស្សា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​ប្រាថ្នា​នឹង​ចូលវស្សា​ក្នុង​ថ្ងៃ​ចូលវស្សា​នោះ​ ​ក៏​ក្លែង​ដើរចេញ​ពីទី​អាវាស​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636829961056320120
ទៅកាន់ទំព័រ៖