ព្រះត្រៃបិដក ភាគ ០៧
សេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកភិក្ខុដែលចូលវស្សាហើយ បានភោជនសៅហ្មង ឬឧត្តមល្មមឆ្អែតពេញលេញហើយ តែមិនបានភោជនទាំងឡាយឲ្យជាទីសប្បាយសោះ។ ភិក្ខុទាំងនោះត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកភិក្ខុដែលចូលវស្សាហើយ បានភោជនសៅហ្មង ឬឧត្តមល្មមឆ្អែតពេញលេញហើយ បានភោជនទាំងឡាយក៏ជាទីសប្បាយ តែមិនបានភេសជ្ជៈទាំងឡាយជាទីសប្បាយសោះ។ ភិក្ខុទាំងនោះត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកភិក្ខុដែលចូលវស្សាហើយ បានភោជនសៅហ្មង ឬឧត្តមល្មមឆ្អែតពេញលេញបានភោជនទាំងឡាយក៏ជាទីសប្បាយ បានភេសជ្ជៈទាំងឡាយក៏ជាទីសប្បាយ តែមិនបានអ្នកឧបដ្ឋាកឲ្យសមគួរសោះ។ ភិក្ខុទាំងនោះត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានស្រីមកប្រលោមភិក្ខុ
ID: 636829971368329933
ទៅកាន់ទំព័រ៖