ព្រះត្រៃបិដក ភាគ ០៧
គោញីលោកក្តី យើងខ្ញុំប្រគេនខ្ញុំប្រុសលោកក្តី យើងខ្ញុំប្រគេនខ្ញុំស្រីលោកក្តី យើងខ្ញុំប្រគេនកូនស្រី ដើម្បីឲ្យជាភរិយាលោកក្តី យើងខ្ញុំនំាយកស្រីដទៃមកឲ្យជាភរិយាលោកក្តី។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត តែងប្រែត្រឡប់រហ័សដោយពិត ក្រែងមានសេចក្តីអន្តរាយដល់ព្រហ្មចរិយធម៌របស់អាត្មាអញ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ ឃើញកំណប់ទ្រព្យឥតមានម្ចាស់។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត តែងប្រែត្រឡប់រហ័សដោយពិត ក្រែងមានសេចក្តីអន្តរាយ ដល់ព្រហ្មចរិយធម៌របស់អញ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ ឃើញភិក្ខុច្រើនរូបកំពុងព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា សង្ឃភេទ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ សូមកុំឲ្យសង្ឃបែកគ្នាក្នុងទីចំពោះមុខអញឡើយ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ
ID: 636829971911360993
ទៅកាន់ទំព័រ៖