ព្រះត្រៃបិដក ភាគ ០៧
មិនមែនជាមិត្តរបស់អាត្មាអញមែន ប៉ុន្តែថា ភិក្ខុទាំងឡាយណាដែលជាមិត្តរបស់ភិក្ខុទាំងឡាយនោះ ភិក្ខុទាំងនោះ ក៏គង់ជាមិត្តរបស់អាត្មាអញដែរ អញនឹងនិយាយប្រាប់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ លុះអាត្មាអញបាននិយាយទៅហើយ មុខជានឹងនិយាយប្រាប់ភិក្ខុទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់លោកដ៏មានអាយុ កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុទាំងនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុច្រើនរូប។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុទាំងនោះ ជាមិត្តរបស់អញ ៗនឹងនិយាយប្រាប់ភិក្ខុទាំងនោះថា នែអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ការបំបែកសង្ឃមានទោសធ្ងន់ លោកដ៏មានអាយុទាំងឡាយ កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុទាំងនោះ នឹងធ្វើតាម នឹងប្រាថ្នាដើម្បីស្តាប់ពាក្យរបស់អញ នឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បាន
ID: 636829972392098489
ទៅកាន់ទំព័រ៖