ព្រះត្រៃបិដក ភាគ ០៧
ឮដំណឹងថា ក្នុងអាវាសឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុច្រើនរូប។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុទាំងឡាយនោះឯង មិនមែនជាមិត្តរបស់អាត្មាទេ ប៉ុន្តែថា ភិក្ខុទាំងឡាយណាដែលជាមិត្តរបស់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏ជាមិត្តរបស់អាត្មាអញដែរ អាត្មាអញនឹងនិយាយប្រាប់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ លុះអាត្មាអញនិយាយទៅហើយ មុខជានឹងនិយាយប្រាប់ភិក្ខុទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់លោកដ៏មានអាយុ កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុទាំងនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ មានភិក្ខុនីច្រើនរូប ព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុនីទាំងនោះ ជាមិត្តរបស់អាត្មាអញពិត អាត្មាអញនឹងនិយាយប្រាប់ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់នាង
ID: 636829972635362403
ទៅកាន់ទំព័រ៖