ព្រះត្រៃបិដក ភាគ ០៧
កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ពួកភិក្ខុនីនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ មានភិក្ខុនីច្រើនរូប ព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុនីទាំងនោះ មិនមែនជាមិត្តរបស់អាត្មាអញមែន ប៉ុន្តែថា ភិក្ខុនីណា ដែលជាមិត្តរបស់ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងនោះ ក៏ជាមិត្តរបស់អាត្មាអញដែរ អាត្មាអញនឹងនិយាយប្រាប់ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងនោះ លុះអាត្មាអញបាននិយាយទៅហើយ មុខជានិយាយប្រាប់ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ ពួកនាង កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ពួកភិក្ខុនីនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅចុះ។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុនីច្រើនរូប។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា
ID: 636829973062816852
ទៅកាន់ទំព័រ៖