ព្រះត្រៃបិដក ភាគ ០៧
ប្រាថ្នានឹងចូលវស្សា ក៏ក្លែងដើរចេញពីអាវាសទៅក្នុងថ្ងៃចូលវស្សានោះមិនបានទេ ភិក្ខុណាចេញដើរទៅ ត្រូវអាបត្តិទុក្កដ។
[៥] សម័យនោះឯង ព្រះបាទមាគធសេនិយពិម្ពិសារទ្រង់មានសេចក្តីប្រាថ្នាដើម្បីនឹងលើកខែ
(១) ក៏បញ្ជូនរាជបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា លោកម្ចាស់ទាំងឡាយគួរតែចូលវស្សាក្នុងខែខាងមុខ (ខែអាសាធក្រោយ)។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រព្រឹត្តទៅតាមសេ្តចទាំងឡាយចុះ។
[៦] គ្រានោះឯង ព្រះមានព្រះភាគគង់ក្នុងក្រុងរាជគ្រឹះគួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់យាងសំដៅទៅឯក្រុងសាវត្ថី ទ្រង់យាងទៅកាន់ចារិកដោយលំដាប់ស្រុក ទើបបានដល់ទៅក្រុងសាវត្ថី។ បានឮថា ព្រះមានព្រះភាគគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថីនោះឯង។ សម័យនោះឯង ក្នុងកោសលជនបទ មានឧបាសកឈ្មោះឧទេន បានឲ្យគេធ្វើវិហារចំពោះសង្ឃ។ ឧបាសកនោះក៏បាន
(១) អដ្ឋកថា ថា ទ្រង់មានសេចក្តីប្រាថ្នានឹងលើកខែជាដម្បូងនៃវស្សានរដូវ គឺប្រាថ្នានឹងធ្វើខែស្រាពណ៌ ឲ្យទៅជាខែអាសាធវិញ (ខែអាសាធខាងដើម ហៅបឋមាសាធ ខែដែលលើកខាងក្រោយ ហៅទុតិយាសាធ)។
ID: 636829961594050876
ទៅកាន់ទំព័រ៖