ព្រះត្រៃបិដក ភាគ ០៧
ភិក្ខុទាំងឡាយចូលវស្សាឥតមានទីសេនាសនៈឡើយ ក៏លំបាកដោយត្រជាក់ខ្លះ ដោយកំដៅខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គបញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាដោយឥតមានទីសេនាសនៈទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងខ្ទមខ្មោច។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះ ដូចជាពួកជនដុតខ្មោច។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គបញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាក្នុងខ្ទមខ្មោចទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងឆត្ត។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះដូចជាពួកគង្វាលគោ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គបញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាក្នុងឆត្តទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងពាងទឹក។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះ ដូចជាពួកតិរ្ថិយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មាន
ID: 636829974468457250
ទៅកាន់ទំព័រ៖