ព្រះត្រៃបិដក ភាគ ០៧

ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ចូលវស្សា​ក្នុង​ពាងទឹក​ទេ​ ​ភិក្ខុ​ណា​ចូល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១៦​]​ ​សម័យ​នោះ​ឯង​ ​ក្នុង​ក្រុង​សាវត្ថី​ ​សង្ឃ​បាន​ធ្វើ​កតិកា​ ​(​ប្តេជ្ញា​)​ថា​ ​ភិក្ខុ​មិន​ត្រូវ​បំបួស​កុលបុត្ត​ក្នុង​កណ្តាល​វស្សា​ឡើយ​។​ ​ស្រាប់តែ​ចៅ​របស់​នាងវិសាខា​ ​ជា​មា​តា​មិគា​រសេ​ដ្ឋី​ ​បាន​ចូល​ទៅ​រក​ពួក​ភិក្ខុ​ហើយ​ ​សូម​នូវ​ផ្នួស​។​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​និយាយទៅ​វិញ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​សង្ឃ​បាន​ធ្វើ​កតិកា​ថា​ ​មិន​ត្រូវឲ្យ​ភិក្ខុ​ណា​បំបួស​កុលបុត្ត​ក្នុង​កណ្តាល​វស្សា​ឡើយ​ ​នែអ្នក​ដ៏​មាន​អាយុ​ ​អ្នកឯង​ចូរ​បង្អង់​សិន​ ​ទំ​រាំ​តែ​ភិក្ខុ​ទាំងឡាយ​នៅចាំ​វស្សា​ ​លុះ​ចាំវស្សា​រួចហើយ​ ​នឹង​បំបួស​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​លុះ​ចាំវស្សា​រួចហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ចៅ​របស់​នាងវិសាខា​ ​ជា​មា​តា​មិគា​រសេ​ដ្ឋី​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​អ្នកឯង​ចូរ​មក​បួស​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​បុរស​នោះ​ ​ពោលតប​យ៉ាងនេះ​វិញ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ប្រសិនបើ​ខ្ញុំករុណា​បាន​បួស​រួច​ស្រឡះ​ហើយ​ ​ខ្ញុំករុណា​គួរ​ត្រេកអរ​ពេក​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំករុណា​ខាន​បួស​ហើយ​។​ ​នាងវិសាខា​ ​ជា​មា​តា​មិគា​រសេ​ដ្ឋី​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោកម្ចាស់​ទាំងឡាយ​មិនសមបើ​នឹង​ធ្វើ​កតិកា​បែបយ៉ាង​នេះ​ថា​ ​ភិក្ខុ​មិន​ត្រូវ​បំបួស​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636829987847202471
ទៅកាន់ទំព័រ៖