ព្រះត្រៃបិដក ភាគ ០៧

ទ្រង់​សរសើរ​តែ​ការ​វៀរចាក​ពាក្យ​មុសាវាទ​ ​ដោយ​អនេកបរិយាយ​។​ ​កាល​ស្តេច​បសេនទិកោសល​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏បាន​ឮ​ច្បាស់​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឧប​នន្ទ​ ​ជា​សក្យ​បុត្ត​ ​ដ៏​មាន​អាយុ​ ​បាន​ទទួល​ប្តេជ្ញា​ស្តេច​បសេនទិកោសល​ថា​ ​នឹង​នៅចាំ​វស្សា​ហើយ​ ​មិនសមបើ​នឹង​ធ្វើឲ្យ​ខុស​ពាក្យ​ប្តេជ្ញា​ទៅវិញ​សោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះ​ដៀល​ឲ​ពាក្យ​មុសាវាទ​ ​ទ្រង់​សរសើរ​តែ​ការ​វៀរចាក​ពាក្យ​មុសាវាទ​ ​ដោយ​អនេកបរិយាយ​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបទូល​នូវ​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ក្នុង​វេលា​នោះ​ ​ហើយ​ទ្រង់​សួរ​ចំពោះ​ឧប​នន្ទ​ ​ជា​សក្យ​បុត្ត​ដ៏​មាន​អាយុ​ថា​ ​ឧប​នន្ទ​ ​ឮថា​ ​អ្នកឯង​បាន​ទទួល​ប្តេជ្ញា​ស្តេច​បសេនទិកោសល​ថា​ ​នឹង​នៅចាំ​វស្សា​ ​ហើយ​ធ្វើឲ្យ​ខុស​ពាក្យ​ប្តេជ្ញា​ទៅវិញ​ ​ពិតមែន​ឬ​។​ ​ឧប​នន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​បាន​ទទួល​ប្តេជ្ញា​ស្តេច​បសេនទិកោសល​ថា​នឹង​នៅចាំ​វស្សា​ហើយ​ ​មិនសមបើ​នឹង​ធ្វើឲ្យ​ខុស​ពាក្យ​ប្តេជ្ញា​ទៅវិញ​សោះ​ ​ម្នាល​មោឃបុរស​ ​តថាគត​បាន​តិះដៀល​ពាក្យ​មុសាវាទ​ ​បាន​សរសើរ​តែ​ការ​វៀរ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636829988436696188
ទៅកាន់ទំព័រ៖