ព្រះត្រៃបិដក ភាគ ០៧

ក៏​ធ្វើ​ឧបោសថ​ខាងក្រៅ​ ​លុះដល់​ថ្ងៃ១រោច​ ​ទើប​ចូល​ទៅកាន់​វិហារ​ ​ក្រាល​សេនាសនៈ​ ​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ ​បោសច្រាស​ទី​បរិ​វេន​។​ ​ភិក្ខុ​នោះ​ ​នៅ​អស់​ពីរបី​ថ្ងៃហើយ​ ​ប្រកបដោយ​កិច្ច​គួរ​នឹង​ធ្វើ​ ​ក៏​ដើរចេញ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​រិមិ​កា​វស្សា​ ​របស់​ភិក្ខុ​នោះ​ ​ក៏​មិន​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​បាន​ទទួល​ប្តេជ្ញា​ថា​ ​នៅចាំ​វស្សា​ ​ដោយ​បុ​រិមិ​កា​វស្សា​ហើយ​។​ ​ភិក្ខុ​នោះ​ ​កាល​នឹង​ដើរទៅ​កាន់​អាវាស​នោះ​ ​ក៏​ធ្វើ​ឧបោស​ដ​ខាងក្រៅ​ ​លុះដល់​ថ្ងៃ១រោច​ ​ទើប​ចូល​ទៅកាន់​វិហារ​ ​រៀប​ក្រាល​សេនាសនៈ​ ​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ ​បោសច្រាស​ទី​បរិ​វេន​។​ ​ភិក្ខុ​នោះ​ ​នៅ​អស់​ពីរបី​ថ្ងៃ​ ​ក៏​ដើរចេញ​ទៅ​ដោយ​សត្តាហ​ករណីយ​។​ ​ភិក្ខុ​នោះ​នៅ​ខាងក្រៅ​(​អាវាស​)​ហួស៧ថ្ងៃ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​រិមិ​កា​វស្សា​ ​របស់​ភិក្ខុ​នោះ​ ​មិន​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​បាន​ទទួល​ប្តេជ្ញា​គេ​ថា​ ​នៅចាំ​វស្សា​ ​ដោយ​បុ​រិមិ​កា​វស្សា​ហើយ​។​បេ​។​ ​ភិក្ខុ​នោះ​ ​នៅ​អស់​ពីរបី​ថ្ងៃ​ ​ក៏​ថយចេញ​ទៅ​ ​ដោយ​សត្តាហ​ករណីយ​។​ ​ភិក្ខុ​នោះ​ ​វិលត្រឡប់​មកវិញ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​រិមិ​កា​វស្សា​ ​របស់​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636829989207050250
ទៅកាន់ទំព័រ៖