ព្រះត្រៃបិដក ភាគ ០៧

ភិក្ខុ​នោះ​ ​ក៏​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​មិន​ត្រូវអាបត្តិ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​បាន​ទទួល​ប្តេជ្ញា​គេ​ថា​ ​នៅចាំ​វស្សា​ ​ដោយ​បុ​រិមិ​កា​វស្សា​ហើយ​។​ ​ភិក្ខុ​នោះ​ ​កាល​នឹង​ដើរទៅ​កាន់​អាវាស​នោះ​ ​ក៏​ធ្វើ​ឧបោសថ​ខាងក្រៅ​ ​លុះដល់​ថ្ងៃ១រោច​ ​ចូល​ទៅ​ឯ​វិហារ​ ​ក្រាល​សេនាសនៈ​ ​រួច​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ ​បោសច្រាស​ទី​បរិវេណ​។​ ​ភិក្ខុ​នោះ​ ​កាលបើ​នៅ​ខ្វះ៧ថ្ងៃ​ទៀត​ ​នឹង​ដល់​ថ្ងៃ​បវារណា​ ​ក៏​ប្រកប​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​ហើយ​ថយចេញ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​បាន​មកកាន់​អាវាស​នោះ​ក្តី​ ​មិនបាន​មកកាន់​អាវាស​នោះ​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បុ​រិមិ​កា​វស្សា​របស់​ភិក្ខុ​នោះ​ ​ក៏​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​មិន​ត្រូវអាបត្តិ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​បាន​ទទួល​ប្តេជ្ញា​គេ​ថា​ ​នៅចាំ​វស្សា​ ​ដោយ​បុ​រិមិ​កា​វស្សា​ហើយ​។​ ​ភិក្ខុ​នោះ​ ​ទៅកាន់​អាវាស​នោះ​ ​ក៏​ធ្វើ​ឧបោសថ​ ​លុះដល់​ថ្ងៃ១រោច​ ​ទើប​ចូល​ទៅកាន់​វិហារ​ ​រៀប​ក្រាល​សេនាសនៈ​ ​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ ​បោសច្រាស​ទី​បរិវេណ​។​ ​ក្នុង​ថ្ងៃ​នោះ​ឯង​ ​ភិក្ខុ​នោះ​ឥតមាន​កិច្ច​រវល់​នឹង​ធ្វើ​ឡើយ​ ​ហើយក៏​ថយចេញ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បុ​រិមិ​កា​វស្សា​ ​របស់​ភិក្ខុ​នោះ​ ​ក៏​មិន​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636829989467345138
ទៅកាន់ទំព័រ៖