ព្រះត្រៃបិដក ភាគ ០៧

បើ​ភិក្ខុ​បាន​ទទួល​ប្តេជ្ញា​គេ​ថា​ ​នៅចាំ​វស្សា​ ​ដោយ​បុ​រិមិ​កា​វស្សា​ហើយ​។​ ​ភិក្ខុ​នោះ​ ​ទៅកាន់​អាវាស​នោះ​ ​ក៏​ធ្វើ​ឧបោសថ​ ​លុះដល់​ថ្ងៃ១រោច​ ​ទើប​ចូល​ទៅកាន់​វិហារ​ ​រៀប​ក្រាល​សេនាសនៈ​ ​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ ​បោសច្រាស​ទី​បរិវេណ​។​ ​ក្នុង​ថ្ងៃ​នោះ​ឯង​ ​ភិក្ខុ​នោះ​ក៏​ប្រកបដោយ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​ទើប​ថយចេញ​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​ ​នៅ​អស់​ពីរបី​ថ្ងៃ​ ​ឥតមាន​កិច្ច​អ្វី​ ​ក៏​ថយចេញ​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​ ​នៅ​អស់​ពីរបី​ថ្ងៃ​ ​ប្រកបដោយ​កិច្ចការ​ ​ក៏​ថយចេញ​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​ ​នៅ​អស់​ពីរបី​ថ្ងៃ​ ​ក៏​ថយចេញ​ទៅ​ ​ដោយ​សត្តាហ​ករណីយ​។​ ​ភិក្ខុ​នោះ​ ​នៅ​ខាងក្រៅ​ ​(​អាវាស​)​ ​ឲ្យ​ហួសពី៧ថ្ងៃ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​រិមិ​កា​វស្សា​ ​របស់​ភិក្ខុ​នោះ​ ​ក៏​មិន​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​បេ​។​ ​ភិក្ខុ​នោះ​ ​នៅ​អស់​ពីរបី​ថ្ងៃ​ ​ក៏​ថយចេញ​ទៅ​ដោយ​សត្តាហ​ករណីយ​។​ ​ភិក្ខុ​នោះ​ ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​រិមិ​កា​វស្សា​របស់​ភិក្ខុ​នោះ​ ​ក៏​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​មិន​ត្រូវអាបត្តិ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​បាន​ទទួល​ប្តេជ្ញា​គេ​ថា​ ​នៅចាំ​វស្សា​ដោយ​បុ​រិមិ​កា​វស្សា​ហើយ​។​ ​ភិក្ខុ​នោះ​ទៅកាន់​អាវាស​នោះ​ ​ក៏​ធ្វើ​ឧបោសថ​ ​លុះដល់​ថ្ងៃ១រោច​ ​ទើប​ចូល​ទៅកាន់​វិហារ​ ​រៀប​ក្រាល​សេនាសនៈ​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636829989712529161
ទៅកាន់ទំព័រ៖