ព្រះត្រៃបិដក ភាគ ០៧
ដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះ កាលបើនៅខ្វះ៧ថ្ងៃទៀត នឹងដល់ថ្ងៃបវារណា ក៏ប្រកបដោយកិច្ច ហើយថយចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មកកាន់អាវាសនោះក្តី មិនបានមកក្តី។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សារបស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះទទួលពាក្យប្តេជ្ញាផង។
[១៨] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបច្ឆិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសដខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះឥតមានកិច្ចអ្វី ក៏ចៀសចេញទៅ ក្នុងថ្ងៃនោះឯង។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបច្ឆិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះមាន
ID: 636829989988064921
ទៅកាន់ទំព័រ៖