ព្រះត្រៃបិដក ភាគ ០៧

បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​សូមឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ដ្បិត​ខ្ញុំករុណា​ប្រាថ្នា​នឹង​ថ្វាយ​ទាន​ផង​ ​ស្តាប់ធម៌​ផង​ ​នឹង​បានឃើញ​ភិក្ខុ​ទាំងឡាយ​ផង​។​ ​ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះ​វិញ​ថា​ ​នែ​អាវុសោ​ ​ព្រះមានព្រះភាគ​បាន​បញ្ញត្ត​ហើយ​ថា​ ​ភិក្ខុ​ទាំងឡាយ​ចូលវស្សា​ហើយ​មិនបាន​នៅចាំ​បុ​រិមិ​កា​វស្សា​អស់៣ខែ​ ​ឬ​បច្ឆិមិ​កា​វស្សា​អស់៣ខែ​ទេ​ ​មិន​ត្រូវ​ចេញ​ដើរទៅ​កាន់​ចារិក​ឡើយ​ ​សូមឲ្យ​ឧទេន​ឧបាសក​បង្អង់​ចាំ​សិន​ ​ទំ​រាំ​តែ​ភិក្ខុ​ទាំងឡាយ​នៅចាំ​វស្សា​រួច​ ​លុះ​ចាំវស្សា​រួចហើយ​ ​មុខ​ជា​នឹង​ទៅ​ ​បើ​ឧបាសក​នោះ​ ​មានការ​ត្រូវ​ធ្វើជា​ប្រញាប់​ ​សូមឲ្យ​ផ្ញើ​វិហារ​ទុក​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ ​ដែល​នៅក្នុង​អាវាស​ក្នុង​ទីនោះ​សិន​ចុះ​។​ ​ឯ​ឧទេន​ឧបាសក​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោកម្ចាស់​ទាំងឡាយ​ ​កាលបើ​អញ​បាន​បញ្ជូន​ពាក្យ​បណ្តាំ​ទៅ​ហើយ​ ​មិនសមបើ​នឹង​មិន​និមន្ត​មក​សោះ​ ​ដ្បិត​អញ​ជា​ទាយក​ ​ជា​កប្បិយ​ការកៈ​ ​ជា​ឧបដ្ឋាក​របស់​សង្ឃ​។​ ​កាល​ឧទេន​ឧបាសក​កំពុងតែ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​ឮ​ច្បាស់​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ក្នុង​វេលា​នោះ​ឯង​ ​រួចហើយ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ជន
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636829962045096675
ទៅកាន់ទំព័រ៖