ព្រះត្រៃបិដក ភាគ ០៧
កិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅក្នុងថ្ងៃនោះឯង។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ឥតមានកិច្ចអ្វី ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ មានកិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ចៀសចេញដោយសត្តាហករណីយ។ ភិក្ខុនោះនៅខាងក្រៅហួសកំណត់៧ថ្ងៃនោះទៅ។ បច្ឆិមិកាវស្សារបស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបច្ឆិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងចេញដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃហើយ ក៏ចៀសចេញទៅដោយសត្តាហករណីយ។ ភិក្ខុនោះ ត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលពាក្យប្តេជ្ញាគេថា នៅចាំវស្សា ដោយបច្ឆិមិកាវស្សាហើយ។បេ។ ភិក្ខុនោះ កាលបើ
ID: 636829990253020076
ទៅកាន់ទំព័រ៖