ព្រះត្រៃបិដក ភាគ ០៧
នៅខ្វះ៧ថ្ងៃទៀត នឹងដល់ថ្ងៃជាទីរីកឡើងនៃផ្កាកុមុទ គឺថ្ងៃជាគំរប់៤ខែ នៃរដូវភ្លៀង (១៥កើត ខែកត្តិក) មានកិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បានមកកាន់អាវាសនោះក្តី មិនបានមកក្តី។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សារបស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបច្ឆិមិកាវស្សាហើយ។ ភិក្ខុនោះ ទៅកាន់អាវាសនោះហើយ ក៏ធ្វើឧបោសថ ដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះឥតមានកិច្ចអ្វី ក៏ចៀសចេញទៅក្នុងថ្ងៃនោះឯង។បេ។ ភិក្ខុនោះ មានកិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅក្នុងថ្ងៃនោះឯង។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ឥតមានកិច្ចអ្វី ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ មានកិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះនៅអស់ពីរបីថ្ងៃ ក៏ចៀសចេញទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះនៅខាងក្រៅហួសកំណត់៧ថ្ងៃទៅ។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ចៀសចេញទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះត្រឡប់វិលវិញ
ID: 636829990500444228
ទៅកាន់ទំព័រ៖