ព្រះត្រៃបិដក ភាគ ០៧

រវាង៧ថ្ងៃ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បច្ឆិមិ​កា​វស្សា​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​មិន​ត្រូវអាបត្តិ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​បាន​ទទួល​ប្តេជ្ញា​គេ​ថា​ ​នៅចាំ​វស្សា​ដោយ​បច្ឆិមិ​កា​វស្សា​ហើយ​។​បេ​។​ ​ភិក្ខុ​នោះ​ ​កាលបើ​នៅ​ខ្វះ៧ថ្ងៃ​ទៀត​ ​នឹង​ដល់​ថ្ងៃជា​ទី​រីក​នៃ​ផ្កា​កុមុទ​ ​គឺ​ថ្ងៃជា​គំរប់៤ខែ​ ​នៃ​រដូវភ្លៀង​ ​(​១៥កើត​ ​ខែកត្តិក​)​ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​ក៏​ចៀសចេញ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​មកកាន់​អាវាស​នោះ​ក្តី​ ​មិនបាន​មក​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បច្ឆិមិ​កា​វស្សា​របស់​ភិក្ខុ​នោះ​ ​ក៏​ប្រាកដ​ផង​ ​ភិក្ខុ​នោះ​មិន​ត្រូវអាបត្តិ​ ​ព្រោះ​ទទួលពាក្យ​ប្តេជ្ញា​ផង​។​

​ចប់​ ​វស្សូ​បនាយិ​ក​ក្ខន្ធ​កៈ​ទី៣​។​
​ឧទាន​នៃ​វស្សូ​បនាយិ​ក​ក្ខន្ធ​កៈ​នោះ​ ​គឺ​


 [​១៩​]​ ​រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូលវស្សា១​ ​ពួក​ភិក្ខុ​គិតថា​ ​យើង​ត្រូវ​ចូលវស្សា​ក្នុង​កាលណា​ហ្ន៎១​ ​ពួក​ភិក្ខុ​គិតថា​ ​ថ្ងៃ​ចូលវស្សា​ ​តើមាន​ប៉ុន្មាន​យ៉ាង១​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាន​ចូលវស្សា​ហើយ​ ​ចេញ​ដើរទៅ​កាន់​ចារិក​ក្នុង​កណ្តាល​វស្សា១​ ​មិន​ប្រាថ្នា​នឹង​ចូលវស្សា១​ ​វេលា​ជិត​ចូលវស្សា​ហើយ​ ​ក្លែង​ដើរចេញ​ទៅកាន់​អាវាស​ដទៃ១​ ​ស្តេច​ពិម្ពិសារ​ប្រាថ្នា​នឹង​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636829990876695748
ទៅកាន់ទំព័រ៖