ព្រះត្រៃបិដក ភាគ ០៧
លើកខែ១ ឧបាសកបានឲ្យគេកសាងវិហារចំពោះសង្ឃ១ ភិក្ខុមានជម្ងឺ១ មាតានិងបិតារបស់ភិក្ខុមានជម្ងឺ១ បងប្អូនរបស់ភិក្ខុមានជម្ងឺ១ ញាតិរបស់ភិក្ខុមានជម្ងឺ១ អ្នកធ្វើការឈ្នួលរបស់ភិក្ខុមានជម្ងឺ១ វិហារទ្រុឌទ្រោម១ សត្វសាហាវបៀតបៀនពួកភិក្ខុ១ សត្វមានពិសបៀតបៀនពួកភិក្ខុ១ ពួកចោរបៀតបៀនពួកភិក្ខុ១ ពួកបិសាចបៀតបៀនពួកភិក្ខុ១ ភ្លើងឆេះស្រុក និងឆេះទីសេនាសនៈទាំងពីររឿង១ ទឹកជន់លិចស្រុក១ ចោរមកតាំងនៅក្នុងស្រុក១ ពួកទាយកជាច្រើនឥតមានសទ្ធាជ្រះថ្លា១ ភិក្ខុនៅចាំវស្សាក្នុងអាវាសដទៃ ហើយមិនដែលបានភោជនសៅហ្មង ឬឧត្តមឆាន់ឲ្យឆ្អែតពេញលេញ១ ភិក្ខុនៅចាំវស្សាហើយមិនដែលបានភោជនឆាន់ឲ្យសប្បាយ១ ភិក្ខុបានភេសជ្ជៈជាទីសប្បាយហើយ តែមិនបានឧបដ្ឋាកដ៏សមគួរ១ ស្រីប្រលោមភិក្ខុ១ ស្រីផ្កាមាសប្រលោមភិក្ខុ១ នាងថុល្លកុមារីប្រលោមភិក្ខុ១ មនុស្សខ្ទើយប្រលោមភិក្ខុ១ ញាតិប្រលោមភិក្ខុ១ ស្តេចប្រលោមភិក្ខុ១ ពួកចោរប្រលោមភិក្ខុ១ ពួកអ្នកលេងប្រលោមភិក្ខុ១ ភិក្ខុ
ID: 636829991154701649
ទៅកាន់ទំព័រ៖