ព្រះត្រៃបិដក ភាគ ០៧
ឃើញកំណប់ទ្រព្យ១ ភិក្ខុឃើញភិក្ខុច្រើនរូបព្យាយាមបំបែកសង្ឃ១ ភិក្ខុ៨ពួកបានឮដំណឹងថា ភិក្ខុនិងភិក្ខុនីព្យាយាមបំបែកសង្ឃ១ ភិក្ខុចូលវស្សាក្នុងលំនៅរបស់គង្វាលគោ១ ភិក្ខុចូលវស្សាក្នុងពួកឈ្មួញរទេះ១ ភិក្ខុចូលវស្សាក្នុងទូក១ ភិក្ខុចូលវស្សាក្នុងរូងឈើ១ ភិក្ខុចូលវស្សាលើប្រគាបឈើ១ ភិក្ខុចូលវស្សាក្នុងទីវាល១ ភិក្ខុចាំវស្សាឥតមានទីសេនាសនៈ១ ភិក្ខុចូលវស្សាក្នុងខ្ទមខ្មោច១ ក្រោមឆត្ត១ ក្នុងពាងទឹក១ សង្ឃធ្វើប្តេជ្ញាគ្នាថា កុំឲ្យបំបួសបុលបុត្រក្នុងវស្សា១ ភិក្ខុទទួលប្តេជ្ញាថានៅចាំបុរិមិកាវស្សា ឬបច្ឆិមិកាវស្សា ហើយធ្វើឧបោសថខាងក្រៅ បណ្ឌិតគួរប្រកបតាមសមគួរដល់ន័យ១ ភិក្ខុឥតមានកិច្ចអ្វីហើយចៀសចេញទៅ១ ភិក្ខុមានកិច្ច ហើយចៀសចេញទៅ១ ភិក្ខុនៅអស់ពីរបីថ្ងៃ ក៏ទៅដោយសត្តាហករណីយ
ID: 636829991434077628
ទៅកាន់ទំព័រ៖