ព្រះត្រៃបិដក ភាគ ០៧

បើ​មិន​ប្រាថ្នា​ទេ​ ​គួរ​ចាក់ចោល​ទៅលើ​ទី​ដែល​គ្មាន​ស្មៅ​ស្រស់​ ​ឬ​ជះ​ចោល​ទៅ​ក្នុងទឹក​ដែល​គ្មាន​សត្វ​(​ក៏បាន​)​ ​ភិក្ខុ​នោះ​គប្បី​រើ​អាសនៈ​ ​ទុកដាក់​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ ​និង​គ្រឿង​សម្រាប់​ជូត​ជើង​ ​គប្បី​លាង​ភាជន៍​សម្រាប់​ផ្ទេរ​បាយ​ ​ហើយ​រៀបចំ​ទុកដាក់​ ​គប្បី​ទុកដាក់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់​ ​គប្បី​បោសច្រាស​រោង​ភត្ត​ ​ភិក្ខុ​ណា​ឃើញ​ក្អម​ដាក់​ទឹក​ឆាន់​ក្តី​ ​ក្អម​ដាក់​ទឹក​ប្រើប្រាស់​ក្តី​ ​ក្អម​លាង​វច្ចៈ​ក្តី​ ​ដែល​រលីង​ទទេ​ ​ភិក្ខុ​នោះ​គួរ​ដំ​កល់​ទុក​ ​បើ​ភិក្ខុ​នោះ​មិន​អាច​ ​ព្រោះ​វិការ​ដៃ​ ​(​ឈឺដៃ​)​ ​គួរ​ហៅ​គ្នីគ្នា​ ​ដោយ​អាការ​បោយដៃ​ ​មក​ឲ្យ​ដំ​កល់​ទុក​ ​តែ​កុំ​ឲ្យ​បញ្ចេញវាចា​ព្រោះ​បច្ច័យ​នោះ​ឡើយ​ ​យ៉ាងនេះ​ឯង​ ​ទើប​យើង​ទាំងអស់គ្នា​ព្រមព្រៀង​ ​ស្មោះសរ​ ​មិន​វិវាទគ្នា​ ​នៅចាំ​វស្សា​ក៏​ស្រួល​ផង​ ​មិនបាន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ផង​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ក៏​លែង​ស្តី​ហៅរក​ឆ្លើយឆ្លង​គ្នានឹងគ្នា​ទៅវិញទៅមក​ ​ភិក្ខុ​ណា​ត្រឡប់​មក​ពី​បិណ្ឌបាត​អំពី​ស្រុក​មុនគេ​ ​ភិក្ខុ​នោះ​ ​ក៏​ក្រាល​អាសនៈ​ ​ដំ​កល់​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ ​និង​គ្រឿង​សម្រាប់​ជូត​ជើង​ ​លាង​ភាជន៍​សម្រាប់​ផ្ទេរ​បាយ​ ​រួច​ដំ​កល់​ទុក​ ​ដំ​កល់​ទឹក​ឆាន់​ ​និង​ទឹក​ប្រើប្រាស់​ ​ភិក្ខុ​ណា​ត្រឡប់​មក​អំពី​បិណ្ឌបាត​អំពី​ស្រុក​ក្រោយគេ​ ​បើ​មាន​អាហារ​សេសសល់​អំពី​ភិក្ខុ​នោះ​ឆាន់​ ​បើ​ភិក្ខុ​នោះ​ប្រាថ្នា​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636829992337229286
ទៅកាន់ទំព័រ៖