ព្រះត្រៃបិដក ភាគ ០៧

(​គ្រប់​ព្រះអង្គ​)​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នូវ​ព្រះពុទ្ធដីកា​នេះ​នឹង​ពួក​ភិក្ខុ​ទាំងនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ល្មម​អត់ធន់​សេចក្តី​ទុក្ខ​បាន​ឬទេ​ ​ល្មម​ឲ្យ​ឥរិយាបថ​ប្រព្រឹត្តទៅ​ស្រួល​បាន​ឬទេ​ ​អ្នក​ទាំងឡាយ​ជា​បុគ្គល​ព្រមព្រៀង​គ្នា​ ​ស្រុស​ស្រួល​គ្នា​ ​មិន​ទាស់ទែងគ្នា​ ​នៅចាំ​វស្សា​ដោយ​សប្បាយ​ហើយ​ឬ​ ​មួយទៀត​ ​អ្នក​ទាំងឡាយ​ ​មិន​លំបាក​ដោយ​បិណ្ឌបាត​ទេ​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យើងខ្ញុំ​ល្មម​អត់ទ្រាំ​សេចក្តី​ទុក្ខ​បាន​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យើងខ្ញុំ​ល្មម​ឲ្យ​ឥរិយាបថ​ប្រព្រឹត្តទៅ​ស្រួល​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ក៏​ព្រមព្រៀង​គ្នា​ ​ស្រុស​ស្រួល​គ្នា​ ​មិន​ទាស់ទែងគ្នា​ ​នៅចាំ​វស្សា​តាម​សប្បាយ​ ​មួយទៀត​ ​យើងខ្ញុំ​មិន​លំបាក​ដោយ​បិណ្ឌបាត​ទេ​។​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ទ្រង់​ជ្រាប​ហើយ​ត្រាស់​សួរ​ក៏​មាន​ ​ទ្រង់​ជ្រាប​ហើយ​ ​មិន​ត្រាស់​សួរ​ ​(​ក៏​មាន​)​ ​ទ្រង់​ជ្រាប​កាលគួរ​ហើយ​ ​ត្រាស់​សួរ​(​ក៏​មាន​)​ ​ទ្រង់​ជ្រាប​កាលគួរ​ហើយ​មិន​ត្រាស់​សួរ​ ​(​ក៏​មាន​)​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ត្រាស់​សួរ​ចំពោះតែ​ហេតុ​ដែល​ប្រកបដោយ​ប្រយោជន៍​ ​មិន​ទ្រង់​ត្រាស់​សួរ​ហេតុ​ដែល​ឥតប្រយោជន៍​ឡើយ​ ​(​ព្រោះ​)​ ​ហេតុ​ដែល​ឥតប្រយោជន៍​ ​ព្រះ​តថាគត​ទាំងឡាយ​ទ្រង់​ផ្តាច់ផ្តិល​ដោយ​អរិយមគ្គ​ហើយ​។​ ​ព្រះពុទ្ធ​ទាំងឡាយ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ចំពោះ​ភិក្ខុ​ទាំងឡាយ​ ​ដោយ​អាការ​ពីរ​យ៉ាង​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636829992893721115
ទៅកាន់ទំព័រ៖